
ក្រុមហ៊ុន SAIC បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Roewe M7 DMH របស់ខ្លួន ជាមួយតម្លៃលក់ចាប់ពី ១២ ១០០ ដល់ ១៤ ៥០០ ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Roewe M7 DMH មានប្រវែងតួខ្លួនសរុប ៤ ៩៤០មម ទទឹង ១ ៨៩០មម កម្ពស់ ១ ៥១០មម ប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម និងមានទម្ងន់ ១ ៦៧០គីឡូក្រាម។ វាដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៨៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៩,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ២ ០៥០គីឡូម៉ែត្រ។
សម្រាប់ការរចនាវិញ ទទួលបាននូវកុងទ័រឌីជីថលទំហំ ១០.២៥អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ក៏ដូចជាមុខងារ AI Doubao របស់ក្រុមហ៊ុន ByteDance និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់៕