SAIC Roewe M7 ប្រភេទ PHEV ចេញលក់ជាផ្លូវការ អាចជិះបាន ២ពាន់គីឡូម៉ែត្រ តម្លៃខ្ទង់ ១មុឺនដុល្លារ

ក្រុមហ៊ុន SAIC បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Roewe M7 DMH របស់ខ្លួន ជាមួយតម្លៃលក់ចាប់ពី ១២ ១០០ ដល់ ១៤ ៥០០ ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Roewe M7 DMH មានប្រវែងតួខ្លួនសរុប ៤ ៩៤០មម ទទឹង ១ ៨៩០មម កម្ពស់ ១ ៥១០មម  ប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម និងមានទម្ងន់ ១ ៦៧០គីឡូក្រាម។ វាដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៨៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៩,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ២ ០៥០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាវិញ ទទួលបាននូវកុងទ័រឌីជីថលទំហំ ១០.២៥អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ក៏ដូចជាមុខងារ AI Doubao របស់ក្រុមហ៊ុន ByteDance និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម