[បរទេស] កាលពីពេលថ្មីនេះ យោងតាមសារព័ត៌មាននៅក្នុងប្រទេសកូរ៉េ បានឲ្យដឹងថា ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញចេញនៅបច្ចេកវិទ្យាថ្មអាគុយថ្មីប្រភេទ solid-state batteries សម្រាប់រថយន្តអគ្គិសនីសុទ្ធ ដែលនឹងត្រូវធ្វើតេស្តសាកល្បងក្នុងរយៈពេល ៦ខែជាមុនសិន ។
ក្នុងនោះប្រធានក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនមានការពេញចិត្តទៅលើថ្មអាគុយប្រភេទ Solid-state batteries ដោយសារតែមានទំហំតូច ទម្ងន់ស្រាល ក៏ដូចជាសុវត្ថិភាពជាងអាគុយរថយន្តអគ្គិសនីសុទ្ធដ៏ទៃ ។ លើសពីនេះ លោកមានបំណងចង់ផលិតអាគុយនេះបំពាក់ទៅលើរថយន្តអគ្គិសនីដ៏ប្រណិត ដែលអាចផ្តល់នៅចម្ងាយបើកបរ ៩៦៥គីឡូម៉ែត្រនៅសាកថ្មពេញម្តង ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវទ្យា Samsung គ្រោងនឹងដាក់បញ្ចេញថ្មអាគុយប្រភេទ solid-state batteries ដែលសាកថ្មពេញប្រើរយៈពេលតែ ៩នាទីប៉ុណ្ណោះ ជាមួយអាយុកាលដល់ទៅ ២០ឆ្នាំឯណ្ណោះ ៕