
ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តចិន និងបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះ និងខាងមុខ ពេលនេះ ក្រុមហ៊ុន Samsung Electronics និង Tesla បានប្រកាសចុះនូវកិច្ចព្រមព្រៀងថ្មីមួយហើយ ហើយក្នុងនោះ កិច្ចព្រមព្រៀងនេះ គឺក្រុមហ៊ុន Samsung Electronics នឹងផលិតបន្ទះឈីបឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc. ទាំងមូលតែម្តង។
សម្រាប់កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងរយៈពេលវែងដែលរយៈពេលរហូតដល់ឆ្នាំ ២០៣៣ ឯណ្ណោះ ជាមួយការវិនិយោគប្រមាណ ១៦,៥ ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុន Tesla Inc. ។
គួរបញ្ជាក់ថា ចំពោះបន្ទះឈីបទាំងនេះ គឺនឹងផលិតឡើងនៅលើបច្ចេកវិទ្យា 2nm ដែលជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Samsung Electronics ផ្ទាល់ ខណៈកិច្ចព្រមព្រៀងនេះ ក៏បានធ្វើឲភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics កើនឡើង ៣.៥% ផងដែរ៕