Samsung នឹងផលិតបន្ទះឈីប សម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ Tesla

Samsung Electronics Co., ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេនៅលើពិភពលោកនឹងធ្វើការផលិតបន្ទះឈីប Hardware 4(HW 4.0) ជំនាន់ថ្មី សម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពេញលេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។

យោងតាម The Korea Economic Daily បានបង្ហាញថាកាលពីថ្ងៃព្រហស្បតិ៍ Samsung ទំនងនឹងផ្តួលក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co. សម្រាប់កិច្ចសន្យាក្នុងការផលិតបន្ទះឈីបនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Samsung Electronics មានគម្រោងក្នុងការផលិតបន្ទះឈីប Tesla HW 4.0 នៅរោងចក្រ Hwasung ដ៏ធំរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រើបច្ចេកវិទ្យាកែច្នៃ 7-nanometer (៧ណាណូម៉ែត្រ) នៅត្រីមាសទី៤ ឆ្នាំនេះ។

ជាក់ស្តែង HW 4.0 នឹងចូលខ្លួនជំនួស HW 3.0 ដែលប្រើលើរថយន្តរបស់ Tesla នាពេលបច្ចុប្បន្ន និងបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិរបស់ Tesla។ សម្រាប់បន្ទះឈីបជំនាន់ថ្មី នេះគេរំពឹងថាវានឹងប្រើលើរថយន្ត ភីកអាប់អគ្គសនី Tesla Cybertruck៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម