“SCOPES driven by Porsche” ជាកម្មវិធីបង្រួបបង្រួមអ្នកច្នៃប្រឌិតនៅទូទាំងអាស៊ីអាគ្នេយ៍ក្នុងការចេញផ្សាយលើកដំបូងបែបនិម្មិត

បើកដំណើរការដោយគុណតម្លៃពិសេសរបស់ក្រុមហ៊ុនផលិតរថយន្តស្ព័រ ការប្រារព្ធពិធីបែបនិម្មិតត្រូវបានកំណត់ដើម្បីជំរុញនិងបង្កើនល្បឿនការផ្លាស់ប្តូរជាវិជ្ជមាន

  • ក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិកកំពុងធ្វើបទបង្ហាញពី“ SCOPES driven by Porsche” (SCOPES) ដើម្បីរៀបចំនិងផ្តល់នូវវេទិកាច្នៃប្រឌិតដែលបំផុសគំនិតចេញពី តម្លៃដែលជាផ្នែកដ៏សំខាន់នៃ DNA របស់ Porsche ហើយក្នុងពេលតែមួយនេះដែរ ក៏បង្ហាញពីការឆ្លុះបញ្ចាំងពីបរិបទរស់នៅរបស់ជនជាតិអាស៊ី
  • ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ ការចេញផ្សាយលើកដំបូងនៃ SCOPES នឹងប្រមូលផ្តុំសហគមន៍អ្នកច្នៃប្រឌិតនៅអាស៊ីអាគ្នេយ៍ដែលពួកគេទាំងអស់គ្នាកំពុងរៀបចំអនាគតនាឥឡូវនេះក្នុងវិស័យសិល្បៈនិងការរចនា តន្រ្តី របៀបរស់នៅ និងភាពក៏កើតឡើងវិញបាន
  • Porsche​ ក៏នឹងកំពុងអញ្ជើញអ្នកដែលមានទេពកោសល្យច្នៃប្រឌិតនៅអាស៊ីអាគ្នេយ៍ដើម្បីបញ្ជូនរឿងរ៉ាវរបស់ពួកគេសម្រាប់ឱកាសសហការជាមួយនឹង

[ប្រទេសកម្ពុជា] ការរចនាមិនចេះហួសសម័យ សមត្ថភាពចេញពីអារម្មណ៍ ទាំងនេះគឺជាគុណសម្បតិ្តរបស់រថយន្ត Porsche ដែលត្រូវបានគេស្គាល់និងស្រលាញ់ទូទាំងពិភពលោក។ ប៉ុន្តែកម្លាំងជំរុញដ៏ពិតប្រាកដែលបានជំរុញម៉ាកយីហោនេះអស់រយៈពេល ៧ ទសវត្សរ៍ចុងក្រោយនេះនិងអ្វីៗជាច្រើនទៀត គឺតែងតែជាស្មារតីនៃការច្នៃប្រឌិត​ ការពង្រីកដែនកំណត់ និង កំណត់ទម្រង់អនាគត។ តែអ្វីដែលសំខាន់បំផុតនោះ គឺម៉ាកសញ្ញានេះត្រូវបានបង្កើតឡើងនៅពេលដែលស្ថាបនិកក្រុមហ៊ុន Porsche លោក Ferry Porsche បានប្រែក្លាយក្តីសុបិន្តរបស់គាត់ក្នុងការបង្កើតរថយន្តស្ព័រដ៏ល្អឥតខ្ចោះឱ្យក្លាយជាការពិត។

ក្នុងស្មារតីត្រួសត្រាយផ្លូវនេះក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិក ធ្វើបទបង្ហាញពី SCOPES នៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីរៀបចំនិងផ្តល់កន្លែងបណ្តោះអាសន្នសម្រាប់អ្នកដែលត្រូវបានជំរុញដោយក្តីសុបិន្ត ដែលលើសពីវប្បធម៌សព្វមួយដង ដើម្បីបន្តចំណង់ចំណូលចិត្តរបស់ពួកគេនិងបង្កើតទស្សនវិស័យនៅថ្ងៃស្អែក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះនឹងក្លាយជាការចេញផ្សាយលើកដំបូងរបស់ SCOPES ហើយកម្មវិធីនេះនឹងមានរយៈពេលជាងពីរខែដោយរៀបចំនៅលើវេទិកាឯករាជ្យដើម្បីរួបរួមក្រុមច្នៃប្រឌិតវ័យក្មេងដែលមកពីអាស៊ីអាគ្នេយ៍។ ចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ SCOPES នឹងបង្ហាញពីរឿងរ៉ាវបំផុសគំនិតជាច្រើនរួមមានភាពយន្តឯកសារ សិក្ខាសាលា សម្លេង podcastជាច្រើនភាគ ការផ្សាយផ្ទាល់ដែលមានការសួរសំណួរចម្លើយ និងការពិភាក្សា ដើម្បីលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនិងការសន្ទនាអំពីអ្វីដែលអនាគតនៅអាស៊ីអាគ្នេយ៍អាចមើលទៅឃើញ ជាមួយនិងអ្នកដែលមានចក្ខុវិស័យ និងបុគ្គលជំរុញ ដើម្បីជួយបង្កើតចេញជារូបរាងបាន។

ការកំណត់វិសាលភាពរបស់យើង

ប្រធានបទដែលជាស្នូលនៃ SCOPES SCOPE គឺមានឬសគល់នៅក្នុងតម្លៃដែលបង្កើតបានជា Porsche DNA ហើយមានវត្តមានក្នុងពេលដំណាលគ្នានៅក្នុងបរិបទរស់នៅរបស់អាស៊ីដែលជាស្មារតីត្រួសត្រាយផ្លូវស្របតាមប្រពៃណី ការរចនា និងភាពក៏កើតឡើងវិញបាន។ ជារួម គុណតម្លៃទាំងនេះបង្កើតជាមូលដ្ឋានគ្រឹះដើម្បីបង្កើតខ្លឹមសារគួរឱ្យចាប់អារម្មណ៍និងប្លែកដើម្បីបញ្ឆេះការផ្លាស់ប្តូររវាងគំនិតច្នៃប្រឌិត។

អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានភាពសម្បូរបែបបំផុតនៅលើពិភពលោកហើយវាត្រូវបានផ្តល់ថាមពលដោយក្រុមអ្នកច្នៃប្រឌិតវ័យក្មេងដែលធ្វើឱ្យវាក្លាយជាបរិយាកាសដ៏ល្អដើម្បីចាប់ផ្តើមការចេញផ្សាយបែបនិម្មិតដំបូងនៃកម្មវិធី SCOPES។ តាមស្មារតី Porsche ធម្មតាយើងបានយកបញ្ហាប្រឈមដែលត្រូវបានដាក់លើយើងដោយជំងឺរាតត្បាតជាសកល ដោយប្រែក្លាយវាទៅជាឱកាសធំជាង ដើម្បីប្រាប់រឿងរ៉ាវនៃអ្វីដែលជំរុញម៉ាករបស់យើង និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមបុគ្គលដែលមានគំនិតដូចគ្នាតាមរយៈគំនិតដែលនិយាយទៅកាន់យុគសម័យថ្មី ទស្សនិកជនថ្មី និងទម្រង់ថ្មីនៃការចូលរួម” នេះជាការលើកឡើងរបស់លោក Yannick Ott នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Porsche Asia Pacific ។

ការរួបរួមបុគ្គលដឹកនាំក្នុងតំបន់

ទិសដៅដែលមើលឃើញរបស់ SCOPES ត្រូវបានកំណត់ដោយ Theseus Chan វិចិត្រករក្រាហ្វិចល្បីឈ្មោះលំដាប់អន្តរជាតិមកពីប្រទេសសិង្ហបុរីដែលបានរចនានិងចេញជាគំនិតនូវ និមិត្តសញ្ញាថ្មីដែលចាប់យកខ្លឹមសារនៃការរចនា និរន្តរភាព និងគំនិតនៃការត្រួសត្រាយផ្លូវ។ ភាពខុសគ្នានៃធាតុសិល្បៈគ្របដណ្តប់លើឥទ្ធិពលពហុវប្បធម៌និងការលាយបញ្ចូលគ្នានៃធាតុទំនើបនិងប្រពៃណីនៅក្នុងតំបន់។

លោក Theseus Chan

SCOPES ក៏បានអញ្ជើញស្ត្រីល្បីៗ ៤ រូបក្នុងវិស័យសិល្បៈគឺ Narelle Kheng, Ramengvrl, Jess Connelly និង Suboi, ដែលនឹងចែករំលែកដំណើររឿងក្នុងការបន្តក្តីសុបិន្តរបស់ពួកគេខណៈពេលដែលកំពុងដើរចេញពីបទដ្ឋានវប្បធម៌។ តាមរយៈការបង្ហាញនូវភាពជឿជាក់ ភាពច្នៃប្រឌិត និងការជំរុញឱ្យបង្កើតអនាគតល្អប្រសើរ កម្មវិធី SCOPES នឹងផ្តល់នូវវេទិកាមួយសម្រាប់ពួកគេក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគេ និងដាក់សិល្បករស្រីអាស៊ីនៅលើផែនទី និងផ្តល់សិទ្ធិអំណាចដល់សិល្បករស្រីដទៃទៀតដែលមានមហិច្ឆតាស្រដៀងគ្នានៅក្នុងឧស្សាហកម្មនេះ។

កញ្ញា Narelle Kheng,
កញ្ញា Ramengvrl
កញ្ញា Jess Connelly

Suboi ដែលត្រូវបានគេស្គាល់ថាជា “Queen of Hip Hop” របស់វៀតណាមដែលធ្លាប់បានចាប់ច្រៀងរ៉េបជាមួយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ខណៈពេលដែលគាត់បានបង្កើតចង្វាក់ភ្លេងចេញពីមាត់ នឹងបញ្ចប់ការបង្ហាញនៅតុងសម្លេងដ៏ខ្ពស់ជាមួយនឹងខ្សែរវីដេអូឯកសារបែបពិសោធន៍។ ដោយនិទានដោយSuboi ភាពយន្តឯកសារនេះនឹងបង្ហាញពី 5 ភាគដែលត្រូវបានបំបែកជាបន្ទប់ដាច់ដោយឡែកពីគ្នា ដែលនីមួយៗមានវិធីសាស្រ្តទស្សនៈប្លែកៗ ហើយស្វែងយល់ពីបុគ្គលិកលក្ខណៈពហុស្រទាប់របស់នាង ឬទស្សនៈវិស័យច្នៃប្រឌិតនិងការបំផុសគំនិត។

ក្នុងអំឡុងពេលជាច្រើនសប្តាហ៍ Green Is The New Black ដែលជាកម្មវិធីនិងវេទិកា យល់ដឹងជាលើកដំបូងរបស់អាស៊ីនឹងជំរុញការសន្ទនាដោយរៀបចំការពិភាក្សាដោយផ្ទាល់ប្រកបដោយនិរន្តរភាពជាមួយអ្នកដឹកនាំគំនិតនិងអ្នកជំនាញខាងឧស្សាហកម្មដែលឈរនៅជួរមុខគេក្នុងការផ្លាស់ប្តូរម្ហូបអាហារ ម៉ូដសម្លៀកបំពាក់ និងសហគមន៍ក្នុងទីក្រុង។ វាក៏នឹងមានការចាក់បង្ហាញជាលើកដំបូងជាពិសេសនៃខ្សែភាពយន្តឯកសារ“ The Naked Arctic Adventure” ដែលជាឯកសារដែលរៀបរាប់ពីប្រវត្តិរបស់ស្ថាបនិក Green Is The New Black លោក Stephanie Dickson និង Paula Miquelis ក្នុងដំណើរបេសកកម្មរបស់ពួកគេទៅកាន់រង្វង់អាកទិកដើម្បីមើលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

នៅក្នុងខ្សែវីដេអូភាគដែលនិយាយអំពី Wonderfruit ដែលជាពិធីបុណ្យតន្រ្តីសិល្បៈនិងរបៀបរស់នៅដ៏ពេញនិយមនៅប្រទេសថៃ SCOPES នឹងបង្ហាញពីសហគមន៍នៃបុគ្គលនាំមុខដែលកំពុងរៀបចំអនាគតជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ពួកគេក្នុងសិល្បៈនិងស្ថាបត្យកម្ម អាហារ សុខភាព និងតន្ត្រី។ ខ្សែវីដេអូភាគមួយក្នុងចំណោមភាគទាំងអស់នោះមានចំណងជើងថា “Art in the fields: A look behind the art curation at Wonderfruit” ដែលខ្សែវីដេអូនេះនឹងស្វែងយល់ពីការរៀបចំនិងកិច្ចសហការជាមួយសិល្បករផ្សេងៗដើម្បីរៀបចំពិធីបុណ្យដែលមានឬសគល់ផ្តើមឡើងពីនិរន្តរភាព។

កន្លែងសម្រាប់ការផ្លាស់ប្តូរច្នៃប្រឌិត

1880 ជាក្លឹបសង្គមមួយដែលកើតចេញពីការគិតថាការសន្ទនាធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរ ផ្តល់នូវចំណុចប្រសព្វសម្រាប់ការសន្ទនារវាងបុគ្គលដែលមានបទពិសោធន៍មកពីដំណើរជីវិតផ្សេងៗគ្នា។ ក្រោមប្រធានបទ “Driving Tomorrow” ដែលវីដេអូភាគនេះនឹងចែករំលែករឿងរ៉ាវរបស់ពួកគេដែលបានប្រាប់ចេញពីកែវឡេនរបស់ពួកគេផ្ទាល់តែម្តង៖

  • Anna Haotanto ស្ថាបនិក The New Savvy វេទិកាហិរញ្ញវត្ថុនិងអាជីពឈានមុខគេសម្រាប់ស្ត្រីនៅអាស៊ី
  • Parag Khanna អ្នកប្រឹក្សាយុទ្ធសាស្ត្រសកលឈានមុខគេដែលធ្លាប់ជាទីប្រឹក្សានៃក្រុមប្រឹក្សាស៊ើបការណ៍ជាតិអាមេរិក និងជាអ្នកនិពន្ធសៀវភៅ “The Future is Asian: Commerce, Conflict & Culture in the 21st Century
លោក Parag Khanna អ្នកប្រឹក្សាយុទ្ធសាស្ត្រឈានមុខគេ
  •  Ayesha Khanna នាយកប្រតិបត្តិនៃ ADDO AI ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់និងបណ្តុះបណ្តាល បញ្ញាសិប្បនិមិ្មត (Artificial Intelligence)
  • Leanne Robers សហស្ថាបនិកនិងជាសហប្រធាននាយកប្រតិបត្តិនៃក្រុកម្មវិធី She Loves Tech ដែលជាកម្មវិធីប្រកួតប្រជែងការចាប់ផ្តើម និងកម្មវិធីបង្កើនល្បឿនដ៏ធំបំផុតនៅលើពិភពលោកសម្រាប់ការដឹកនាំរបស់ស្ត្រី និងបច្ចេកវិទ្យាដែលធ្វើអោយស្ត្រីឈានមុខ
  • Lorin Winata ស្ថាបនិកភេសជ្ជៈ Melati ដែលជាភេសជ្ជៈប៉ូវកម្លាំងគ្មានជាតិអាល់កុលដំបូងគេនៅអាស៊ី ផលិតពីទឹកសុខភាពឥណ្ឌូនេស៊ី

ដោយសារការសន្ទនានិងស្មារតីនៃការសហការគ្នាគឺជាសញ្ញាសម្គាល់សំខាន់មួយសម្រាប់ SCOPES ក្រុមហ៊ុន Porsche មានបំណងប្រមូលផ្តុំនូវអ្នកដែលមានគំនិតច្នៃប្រឌិតបន្ថែមទៀតនៅក្នុងតំបន់នេះហើយកំពុងអំពាវនាវឱ្យមានការដាក់ស្នើមកកាន់កម្មវិធី SCOPES នេះដើម្បីទទួលបានឱកាសពិសេសក្នុងការចេញផ្សាយ។ អ្នករួមចំណែកច្នៃប្រឌិតដូចជាសិល្បករ អ្នកផលិតខ្សែភាពយន្ត សហគ្រិនចក្ខុវិស័យ ឬអ្នករចនាត្រូវបានអញ្ជើញឱ្យចែករំលែកទស្សនៈវិស័យរបស់ពួកគេអំពី “តើអ្វីជាវិសាលភាពរបស់អ្នក?” ពួកគេអាចបញ្ជូនគម្រោងរបស់ពួកគេដែលកំណត់អនាគតនាពេលបច្ចុប្បន្នភ្ជាប់ទៅនឹងស្មារតីត្រួសត្រាយផ្លូវស្របតាមប្រពៃណី ភាពក៏កើតឡើងវិញ និងការរចនា។

ការចេញផ្សាយបែបនិម្មិតលើកដំបូងរបស់ SCOPES នឹងដំណើរការចាប់ពីថ្ងៃទី ១ ខែសីហាដល់ពាក់កណ្តាលខែកញ្ញា។ “ SCOPES driven by Porsche” បានបញ្ចាំងជាលើកដំបូងនៅទីក្រុងBerlin បន្ទាប់មកគឺទីក្រុងAmsterdam និងTokyo ហើយនឹងឆ្ពោះទៅកាន់ទីក្រុង Warsaw បន្ទាប់ពីការចាក់ផ្សាយនៅអាស៊ីអាគ្នេយ៍ត្រូវបានបញ្ចប់។

សម្រាប់ព័ត៌មានលម្អិតបន្ថែមនិងព័ត៌មានថ្មីៗសូមចូលទៅកាន់គេហទំព័រ https://virtual.scopes.asia/ និង តាមដាន@scopes_drivenbyporsche នៅលើ Instagram ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម