[បរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី SEA Electric បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន MEVCO (ក្រុមហ៊ុនរថយន្តអគ្គិសនីជីករ៉ែ) សម្រាប់ការផ្គត់ផ្គង់រថយន្តអគ្គិសនីចំនួន ៨ ៥០០ គ្រឿងក្នុងរយៈពេល ៥ ឆ្នាំខាងមុខដោយផ្អែកលើ Toyota Hilux និង Land Cruiser នឹងត្រូវបានប្រើនៅក្នុងឧស្សាហកម្មរុករករ៉ែ ដោយជំនួសរថយន្តដែលប្រើម៉ាស៊ូត មានតម្លៃជាង ៧០០ លានដុល្លារ។
ក្រុមហ៊ុន SEA Electric ដែលបង្កើតឡើងក្នុងប្រទេសអូស្ត្រាលី និងមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក កំពុងផ្តល់ជូននៅឧបករណ៍បំប្លែងអគ្គិសនី សម្រាប់ភីកអាប់ Toyota Hilux, រថយន្ត Ford Transit van, ភីកអាប់ Isuzu និងរថយន្ត LCV ផ្សេងទៀត។
ទាក់ទងនឹងផ្នែកម៉ាស៊ីន ភីកអាប់អគ្គិសនី Hilux EV SEA-Drive បំពាក់ដោយម៉ូទ័រអគ្គីសនីដែលផលិតកម្លាំង ១៨០ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅប៉ុងផ្នែកខាងក្រោយ (4×2) ឬប៉ុង ២ (4×4) ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្តល់ជូននៅអាគុយទំហំ ២ ផ្សេងគ្នារួមមាន អាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ២៦០ គីឡូម៉ែត្រ និងអាគុយទំហំ ៨៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៣៨០ គីឡូម៉ែត្រ ភ្ជាប់មុខងារប្រព័ន្ធសាកថ្មល្បឿនលឿន DC អាចសាកបាន ៨០% ក្នុងរយៈពេលតិចជាង ១ ម៉ោង ។
ទន្ទឹមនឹងនេះ ភីកអាប់អគ្គិសនី Toyota Hilux SEA Electric មានមកជាមួយការរចនាជនៃការជីកយករ៉ែផ្សេងៗគ្នាជាមួយនឹងឧបករណ៍បន្ថែម មានពណ៌បៃតងជាមួយស្ទីគ័រឡូហ្គោ MEVCO និងរបារកាងទំហំធំមួយដែលមានភ្លើង LED បន្ថែមនៅខាងមុខ។
យោងតាមគេហទំព័រ CarExpert រថយន្តអគ្គិសនី ៨ ៥០០ គ្រឿងនឹងផ្អែកលើម៉ូដែលថ្មីទាំងអស់។ យើងមិនដឹងពីលក្ខណៈបច្ចេកទេសរបស់ Toyota Land Cruiser ដែលបានបំប្លែងនោះទេ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន SEA Electric អះអាងថា ប្រព័ន្ធរបស់ខ្លួនបានបញ្ចប់នៅការប្រើប្រាស់ជាក់ស្តែងជាង ២,៥ លានគីឡូម៉ែត្រ រហូតមកដល់បច្ចុប្បន្ននៅទូទាំងប្រទេសចំនួន ៨ ៕