[ទីផ្សារចិន] នាពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Seal 06GT សេរ៊ីថ្មី របស់ BYD ត្រូវបានលេចរូបរាងតាមប្រព័ន្ធផ្សព្វផ្សាយហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងខែក្រោយនេះ ជាមួយតម្លៃលក់នៅលើទីផ្សារខ្ទង់ ២០,៧០០ ដល់ ២៧,៦០០ដុល្លារ។
សម្រាប់រថយន្តនឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 Evo ថ្មី ដែលអាចជាមានប្រវែងតួខ្លួនសរុប ៤,៦៣០ ម.ម ទទឹង ១,៨៨០ ម.ម កំពស់ ១,៤៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨២០ ម.ម ដែលមានការរចនាខាងក្រៅស្រដៀងនឹងរថយន្តក្នុងត្រកូល Ocean ដែរដោយភា្ជប់មកជាមួយប៉ាណាមុុខបិតជិត រន្ធខ្យល់ខាងមុខពណ៌ខ្មៅដ៏ធំ ទ្វារដៃរាបស្មើ ចង្កៀងមុខដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញផងដែរ៕
រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការអគ្គិសនី ២ប្រភេទ រួមមាន៖
- ប្រភេទម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុុយទំហំ ៥៩ និិង ៧៣គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ១៦០គីឡូវ៉ាត់ ដែលអាចបើកបរបានចម្ងាយពី ៥០៥ ទៅ ៦០៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ប្រភេទម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) ផ្គួបជាមួយអាគុុយទំហំធំ អាចផលិតកម្លាំងសរុបបានចំនួន ៣១០គីឡូវ៉ាត់ ដែលអាចបើកបរបានចម្ងាយពី ៥៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ចំពោះផ្នែកខាងក្នុងវិញ មានការរចនាពណ៌ស្រាលនិងពណ៌ខៀវ ដោយមានបំពាក់អេក្រង់កណ្តាលទំហំធំ, អេក្រង់LCD, កៅអីស្ព័រ និងដៃចង្កូតជំនាន់ថ្មី ជាដើម៕