រថយន្ត Shelby F-150 ២០២១ បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយការផលិតឡើងដោយផ្អែកលើរថយន្ត F-150 Lariat 4×4 ផលិតត្រឹមចំនួន ៦០០គ្រឿងប៉ុណ្ណោះ។
សម្រាប់ Shelby F-150 ឆ្នាំ២០២១ វាទទួលបានការបំពាក់ជាមួយរន្ធខ្យល់លើគ្រប់ម៉ាស៊ីន, ប៉ាណាខាងមុខរបស់ Shelby , កាងមុខបែបស្ព័រ, ថាសកង់ទំហំ ២២អ៊ីញ, កង់ BFG ទំហំ ៣៥អ៊ីញ, តែម 775HP លើទ្វា, បូម Fox ខាងមុខទំហំ ២,៥ និងក្រោយប្រភេទ Aluminum Body Shocks, ឈ្នាន់ចង្កឹះលេខប្រភេទប្រាក់, តែមលេខរៀង និងទ្រនាប់ជើងពិសេសផ្នែកខាងក្នុង។
ចំពោះ ប្រភេទ Base បំពាក់ជាមួយម៉ាស៊ីន ៥,០លីត្រ ទំហំ ៨ស៊ីឡាំង naturally aspirated មានកម្លាំងត្រឹម ៣៩៥សេះប៉ុណ្ណោះ។ រីឯប្រភេទខ្ពស់បំផុត រថយន្តនេះមានកម្លាំងសរុប ៧៧៥សេះ និងដំណើរការដោយម៉ាស៊ីន ៥,០លីត្រ ទំហំ ៨ស៊ីឡាំង។ ដើម្បីទទួលបានកម្លាំងដ៏ខ្លាំងក្លានេះក្រុមហ៊ុន Shelby បានបំពាក់ជាមួយឧបករណ៍បន្ថែមដូចជា Supercharged, Throttle body ប្រភេទប្រាក់, ប៊ិចប្រេងថ្មី, Performance Air intake ជាមួយបំពង់ប្រភេទកាបូន។
នាពេលនេះ ក្រុមហ៊ុន Shelby កំពុងធ្វើការទទួលកក់ ដោយប្រភេទ Base មានតម្លៃចាប់ពី ១០៧ ០៨០ដុល្លារ និងប្រភេទខ្ពស់បំផុត មានតម្លៃចាប់ពី ១១៤ ៩៨០ដុល្លារ៕