Skoda គ្រោងនឹងបើក​រោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាមដែលជារោងចក្រដំបូង​និង​តែ​មួយ​គត់​របស់ពួកគេក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតរថយន្ត Skoda បានប្រកាសថា ពួកគេកំពុងពង្រីកអាជីវកម្មមកអាស៊ីអាគ្នេយ៍ ដោយគ្រោងនឹងបើករោងចក្រផលិតរថយន្តក្នុងប្រទេសវៀតណាម។ នេះគឺជារោងចក្រផលិត Skoda ដំបូង និងតែមួយគត់នៅក្នុងតំបន់អាស៊ាន ដែលមានទីតាំងនៅក្នុងទីក្រុង Quang Ninh ក្នុងប្រទេសវៀតណាម។

ក្នុងនោះ រោងចក្រ​នេះ មានសមត្ថភាពផលិតរថយន្ត ១២មុឺនគ្រឿង ក្នុងមួយឆ្នាំ និងត្រៀមបើកដំណើរការជាមួយក្រុមហ៊ុន Thanh Cong Group ដែលជាក្រុមហ៊ុនដំឡើងរថយន្ត Hyundai និង Nissan ក្នុងស្រុករបស់ប្រទេសវៀតណាមផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមប្រធានក្រុមហ៊ុន Skoda លោក Klaus Zellmer បានឲ្យដឹងថា ប្រទេសវៀតណាមជាជំហានសំខាន់សម្រាប់ Skoda ក្នុងការក្លាយជាមជ្ឈមណ្ឌលផលិត និងនាំចេញក្នុងទីផ្សារអាស៊ាន។

គួរឲដឹងថា ក្រៅពីវៀតណាម Skoda ក៏មានរោងចក្រផលិតរថយន្តនៅក្នុងតំបន់អាស៊ីផងដែរគឺនៅប្រទេសចិន និងឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម