Skyworth គ្រោងផលិតរថយន្តអគ្គិសនីចំនួន ៧ ម៉ូដែលក្នុងរយៈពេល ៤ ឆ្នាំជាមួយនឹងការលក់ ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបទេស] កាលពីថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Skyworth Automobile បានធ្វើការប្រកាសពីផែនការសម្រាប់ការដាក់លក់ផលិតផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅឯសន្និសីទ the Skyworth Automobile Global Strategic Partner Conference 2022។

ក្នុងនោះ Skyworth កំពុងបំពេញតម្រូវការកើនឡើងក្រោមម៉ាកយីហោ Skyworth Automobile ពួកគេបានបង្កើតនៅគ្រោងឆ្អឹងថាមពលថ្មីចំនួនបីគឺ BE, CE និង AE ហើយនឹងដាក់លក់រថយន្តថ្មីជាង ១៤ គ្រឿងក្នុង ៧ ម៉ូដែលនៅឆ្នាំ ២០២៦ រួមមាន Skyworth HT-i និង EV6 ថ្មីផងដែរ។

ពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ​២០២៣ រថយន្តប្រភេទ SUV អគ្គិសនីថ្មីនឹងត្រូវដាក់បង្ហាញចេញ ហើយនៅឆ្នាំ ២០២៤ រថយន្ត SUV Coupe ដែលប្រើប្រាស់គ្រោងឆ្អឹង CE នឹងត្រូវបានដាក់បង្ហាញផងដែរ។ លើសពីនេះ ត្រូវបានគេរាយការណ៍ថានាពេលអនាគតផលិតផលរបស់ Skyworth នឹងមានទាំងម៉ាស៊ីន Plug-in hybrid HT-i និងថាមពលអគ្គិសនីសុទ្ធ។

ទន្ទឹមនឹងនេះ Skyworth បានធ្វើឲ្យប្រសើរឡើងពីប្រភេទ 2.0 ទៅ 3.0 ដែលជាបច្ចេកវិទ្យាថ្មី និងបង្កើតនៅលើប្រព័ន្ធអេកូឡូស៊ីតែមួយគត់របស់ម៉ាក Skyworth ។ វាក៏បានវិវត្តន៍ផងដែរដើម្បីគាំទ្រការបើកបរស្វ័យប្រវត្តិកម្រិត L4 និងទាញយកអត្ថប្រយោជន៍ពីគ្រោងឆ្អឹង 800V high-voltage platform ដើម្បីគាំទ្រការសាកថ្មលឿន។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Skyworth Automobile មានគម្រោងចង់លក់រថយន្តឲ្យបានចំនួន ៣០ ០០០ គ្រឿងនៅឆ្នាំ ២០២២ ហើយនៅឆ្នាំ ២០២៣ ចំនួន ១០០ ០០០ គ្រឿង និងនៅឆ្នាំ ២០២៥ ចំនួន ២៥០ ០០០ គ្រឿង។

ជាមួយគ្នានេះ Skyworth Automobile បានទទួលការបញ្ជាទិញរថយន្តសរុបចំនួន ២ ០៤៦ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២២ កើនឡើង ១០១% បានពីការបញ្ជាទិញក្នុងស្រុកចំនួន ១ ២៣២ គ្រឿង និងការបញ្ជាទិញនៅក្រៅប្រទេសចំនួន ៨១៤ គ្រឿង ។ បច្ចុប្បន្ននេះ មានមជ្ឈមណ្ឌល Auto Experience Center ចំនួន ២១៨ នៅទូទាំងប្រទេសចិន៕

Sponsored