[បរទេស] ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Mercedes-Benz និង Geely បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Smart #5 concept ប្រភេទ Mid-size SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងដាក់បង្ហាញខ្លួនជាផ្លូវកានៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិនក៏ដូចជានៅអឺរ៉ុបផងដែរ។
គំរូរថយន្ត Smart #5 concept ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ និង ៣៥៨ សេះ ផ្គួបជាមួយអាគុយប្រភេទ LFP battery
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤១៦ សេះ និង ៦៣៧ សេះ បានប្រើប្រាស់ស្ថាបត្យកម្ម 800-Volt របស់ Geely ព្រមទាំងអាគុយទំហំលើសពី ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤៩ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង នឹងអាចបញ្ចូលថាមពលពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខមានរន្ធសម្រាប់ខ្យល់ចេញ-ចូលទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំធំ ស្រោបដោយសំបកកង់ប្រភេទ all-terrain tires ។ ខណៈនៅផ្នែកខាងក្នុងក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕