
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគញគិសនីសុទ្ធ Smart #3 ស៊េរីឆ្នាំ ២០២៦ សម្រាប់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៣ ០០០ ដុល្លារ ដល់ ២៩ ៣០០ ដុល្លារ ។
រថយន្ត Smart #3 ថ្មីនេះ ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖
- បំពាក់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉តុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រ ។
- បំពាក់ម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបាន ៣៥០ សេះ ផ្កួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ ។ ទាំង ២ នេះ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។
រថយន្តប្រភេទ Crossovers នេះមានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឹង ១ ៨៤៤ ម.ម កំពស់ ១ ៥៥៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៨៥ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតសំខាន់លើភាពស្ព័រ ដោយលេងការឌីស្សាញចង្កៀងមុខ-ក្រោយរាងពងក្រពើអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៉ីញ ជាមួយសេនស័រសរុបដល់ទៅ ២៣គ្រាប់ ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕