ក្រុមហ៊ុន Smart (ស្ថិតក្រោមក្រុមហ៊ុន Mercedes) បានបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួន ដែលមានតម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារ នៅលើទីផ្សារបរទេស។
រថយន្តអគ្គិសនីរបស់ Smart នេះចែកចេញជា ៣ម៉ូដែលគឺ EQ ForTwo Coupe (ជិះបាន២នាក់) មានតម្លៃ ២២ ០០០ដុល្លារ, EQ ForTwo Cabriolet (អាចបើកដំបូល ហើយជិះបាន២នាក់) មានតម្លៃ ២៦ ៦០០ដុល្លារ និង EQ ForFour (ជិះបាន៤នាក់) មានតម្លៃ ២២ ៥០០ដុល្លារ។
រថយន្ត Smart EQ នេះ បំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៨២សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ១វគ្គ។ សាកភ្លើងមួយពេញ វាអាចបើកបានចម្ងាយ ១១០គីឡូម៉ែត្រ ល្អសម្រាប់ការបើកបរក្នុងទីក្រុង ហើយអាចបើកដល់ល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
អាគុយអគ្គិសនីដែលសាកជាមួយនឹងឆ្នាំងសាកកម្លាំង ២២គីឡូវ៉ាត់ម៉ោង អាចឲ្យ Smart EQ សាកភ្លើងពី ១០ ទៅ ៨០% ប្រើពេលមិនដល់ ៤០នាទីឡើយ ហើយប្រើពេលមិនដល់ ៦ម៉ោងឡើយដើម្បីសាកភ្លើងមួយពេញនៅផ្ទះ៕