Sony ត្រៀមនាំយកគំរូរថយន្ត Vision-S 02 ចូលទៅកាន់ទីផ្សាររថយន្តអគ្គិសនី

[ទីផ្សារបរទេស] នៅក្នុងខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុន Sony បានដាក់បង្ហាញគំរូរថយន្ត Vision-S 01 នៅឯពិព័រណ៍ CES ប៉ុន្តែទោះបីជាការអភិវឌ្ឍន៍រថយន្តអគ្គិសនីកំពុងដំណើរការតាំងពីខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីប៉ុន្មានខែបន្ទាប់ ក្រុមហ៊ុនមិនប្រាកដអំពីគម្រោងរថយន្តអគ្គិសនីរបស់ខ្លួន។

ថ្ងៃនេះ Sony បានត្រលប់ទៅ CES ២០២២ ជាមួយនឹងគំរូថ្មី Vision-S 02 នឹងការប្រកាសដ៏ធំមួយ ការបង្កើត Sony Mobility Inc នៅនិទាឃរដូវឆ្នាំ ២០២២។ ក្រុមហ៊ុននេះនឹងបម្រើជា Vessel សម្រាប់ Sony ដើម្បី ការឈានចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី ជាមួយនឹងប្រភេទផលិតកម្មទាំង sedan និង SUV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីប្រភេទ SUV មានប្រវែងសរុប ៤,៨៩៥ មីលីម៉ែត្រ និងប្រវែងកន្លាតកង់មុខ-ក្រោយ ៣,០៣០ មីលីម៉ែត្រ ដែលតួរលេខនេះគឺដូចគ្នាជាមួយរថយន្តប្រភេទ sedan របស់ខ្លួនផងដែរ។ ដោយមានប្រវែងទទឹង ១,៩៣០ មីលីម៉ែត្រ និងកំពស់ ១,៦៥០ មីលីម៉ែត្រ​ និងមានបាតខ្ពស់ពីដី ១៥៧ មីលីម៉ែត្រ ។ ខណៈដែលរថយន្ត SUV នេះមានទម្ងន់ ២,៤៨០ គីឡូក្រាម និងប្រភេទ sedan មានទម្ងន់ ២,៣៥០ គីឡូក្រាម ។

ដូចដែរបានរំពឹងទុក គំរូរថយន្តរបស់ Sony​ មានការចែករំលែកការប្រើប្រាស់ដូចគ្នាក្នុងនោះរួមមាន ប្រព័ន្ធ suspension double-wishbone មុខ/ក្រោយ ជាមួយ air spring នឹង ម៉ូទ័រ២ ប្រព័ន្ធ all-wheel-drive ដែលមានម៉ូទ័រអគ្គិសនី២ ដោយនីមួយៗអាចផលិតកម្លាំងបាន ២៦៨ សេះ។

ខណៈល្បឿនលឿនបំផុតរបស់ SUV ២៤០ គីឡូម៉ែត្រ/ម៉ោង ជាតួរលេខតិចជាងរថយន្ត sedan ដែលមានល្បឿនលឿនបំផុត ២៤០ គីឡូម៉ែត្រ/ម៉ោង ដោយសារបន្ថែមការអូសសន្តោងនិងទម្ងន់ ដោយអាចបង្កើនល្បឿនពី​ ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៤.៨ វិនាទី ។

ការរចនារបស់រថយន្ត Vision-S 02 ស្រដៀងរថយន្ត Vision-S 01 ជាមួយមុខងារដោយមានរូបរាងដូចគ្នាជាមួយតួខ្ពស់​។ ខណៈដែរចង្កៀងមុខមានរាង Almond ដែលភ្ជាប់ទៅកាន់ប៉ាណាខាងមុខ និងថាសទំហំកង់ ២០អ៊ីញ ប្រភេទ aero-style ខណៈដែរផ្នែកខាងក្រោយភ្ជាប់ជាមួយអំពូល LED អូសជាខ្សែបន្ទាត់ជាដើម។ រថយន្ត SUV នេះមានដំបូលបើកមើលទៅមានលក្ខណៈប្លែក និងមានកៅអី៣ជួរអាចផ្ទុកមនុស្ស៧នាក់ផងដែរ។

បច្ចេកវិទ្យាខ្ពស់នៅលើតាប្លូបានយកលំនាំតាមរថយន្ត Vision-S 01 រួមមានអេក្រង់ធំចំនួន៣ ខណៈអេក្រង់២ សម្រាប់កញ្ចក់ digital និងអេក្រង់បញ្ឈនៅកណ្តាលកុងសូលសម្រាប់ដំណើរការមុខងាររថយន្ត។ ក្នុងនោះដែររថយន្តនេះក៏បានបន្ថែមអេក្រង touchscreen នៅកៅអីខាងក្រោយចំនួន២ និងមួយទៀតសម្រាប់ម៉ាស៊ីនត្រជាក់ ដោយមានចំនួនសរុបទាំងអស់៩នៅក្នុងកាប៊ីន។

កៅអី seat-mounted មានមុខងារឧបករណ៍បំពងសំឡេង៣៦០ Reality Audio, ខណៈពេលដែលសេវាកម្មវីដេអូ Bravia Core ការតភ្ជាប់ 5G និងសមត្ថភាពក្នុងការលេងហ្គេម PlayStation តាមរយៈការភ្ជាប់ពីចម្ងាយជាមួយកុងសូលធ្វើឱ្យការកម្សាន្តក្នុងរថយន្តទៅមួយកម្រិតទៀត។

ក្រុមហ៊ុន Sony កំពុងផ្តោតការយកចិត្តយ៉ាងខ្លាំងទៅលើប្រព័ន្ធសុវត្ថភាពដែលបំពាក់លើរថយន្តទាំង២ជាមួយ array របស់ sensor ចាប់សញ្ញាដែលមានមួយជុំរថយន្តរួមទាំងឧបករណ៍ចាប់រូបភាពកម្រិតខ្ពស់ High-resolution និង​ LiDAR ផងដែរ។

លើសពីនេះ​ ឧបករណ៍សម្រាប់ត្រួតពិនិត្យអ្នកបើកនិងអ្នកដំនើរ ឲ្យស្គាល់ពួកគេនិងការបញ្ជាដោយកាយវិការនិងសំឡេង។ ក្រុមហ៊ុនបានសាកល្បងប្រព័ន្ធ ADAS នៅអឺរ៉ុបនៃការបញ្ចេញការបើកបរដោយស្វ័យប្រវតិ្តកម្រិត 2+ នៅលើផ្លូវសាធារណៈ ខណៈដែរពីមុនក្រុមហ៊ុនបានសន្យាថានឹងនាំយកកម្រិត៤ នាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម