SsangYong ចេញឡាន Rexton សេរ៊ីថ្មីជាផ្លូវការ ឌីស្សាញថ្មីកាចជាងមុន

បើទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនផលិតរថយន្តកូរ៉េ SsangYong នៅតែបញ្ចេញម៉ូឌែលថ្មីនៃ Rexton នៅលើទីផ្សារចក្រភពអង់គ្លេស។ ទោះបីជាវាគ្រាន់តែទទួលការអាប់ដេតធ្វើឱ្យប្រសើរឡើងនៃជំនាន់ទី ២នេះក៏ដោយ Rexton ២០២១ បានផ្លាស់ប្តូរទាំងស្រុង បើប្រៀបធៀបទៅនឹងជំនាន់មុន។

អ្វីដែលធ្វើអោយម៉ូឌែលឆ្នាំ ២០២១ មានការផ្លាស់ប្តូរខ្លាំងបំផុត គឺការឌីស្សាញថ្មីទៅលើ ប៉ាណាខាងមុខអោយកាន់តែធំ បន្ថែមជាមួយការឌីស្សាញថ្មីទៅលើប្រព័ន្ធភ្លើងខាងមុខ ដោយប្រើអំពូល LEDចំនួន ៤គ្រាប់រួមគ្នាជាមួយភ្លើងហ្វា។ ហើយផ្នែកខាងក្រោយក៏បានបំពាក់ជាមួយអំពូលប្រភេទ LED និងស៊ីម៉ាំងលម្អ ប្រភេទក្រូម ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SsangYong Rexton ២០២១ បានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ កម្លាំង ១៩៩សេះ និងកម្លាំងបង្វិល ៤៤១Nm ដែលបង្កើនកម្លាំងជាងម៉ូដែលមុនចំនួន ២១សេះ។

វានឹងដំណើរការដោយប្រអប់លេខថ្មីចំនួន ៨វគ្គអូតូ របស់ Hyundai Transy ដែលប្រើលើ Genesis, Hyundai និង Kiaផងដែរ។

សម្រាប់ទីផ្សារចក្រភពអង់គ្លេស Rexton ២០២១ មានជម្រើសចំនួន ២ប្រភេទគឺ Venture វាមានតម្លៃចាប់ពី ៥២ ៧១១ដុល្លារ នឹងភ្ជាប់មកជាមួយ ម៉ាស៊ីនត្រជាក់ ២តំបន់, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ, កៅអីម៉ាស្សាអេឡិចត្រូនិច និងដៃចង្កូតប្រភេទស្បែក។

Ultimate វាមានតម្លៃចាប់ពី ៥២ ៧០០ដុល្លារ នឹងភ្ជាប់មកជាមួយ កៅអីប្រភេទស្បែក, អំពូលកាត់អ័ព្ទ LED, អេក្រង់កម្សាន្តទំហំធំ, Backlight ខាងក្នុង, កាំម៉េរា ៣៦០ដឺក្រេ, ទ្វាខាងក្រោយឆ្លាតវៃ និងប្រព័ន្ធសុវត្តិភាពទំនើបៗ ជាច្រើនបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម