SsangYong មានគម្រោងផលិតរថយន្តភីកអាប់អគ្គិសនី

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុន Edison Motors បានទិញក្រុមហ៊ុនរថយន្ត SsangYong និងមានបំណងចង់បញ្ចប់ការផលិតរថយន្តម៉ាស៊ីនចំហេះនៅឆ្នាំត្រឹម ២០៣០ ហើយនៅក្នុងខែធ្នូ ឆ្នាំ ២០២១ SsangYong បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរថយន្តយក្សរបស់ចិន BYD AUTO ដើម្បីអភិវឌ្ឍអាគុយរថយន្តអគ្គិសនី ដំបូងគេហៅថា U100 សម្រាប់រថយន្ត SUV និងCrossover អគ្គិសនី ដែលគ្រោងនឹងដាក់បញ្ចេញនៅឆ្នាំ ២០៣៤។

ស្របគ្នានេះដែរ យោងតាមរបាយការណ៍ពី Daily Car របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ម្ចាស់ថ្មីដែលជាអ្នកឯកទេសរថយន្តអគ្គិសនី SsangYong គឺ Edison Motor មានបំណងក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនី រួមទាំងរថយន្តភីកអាប់អគ្គិសនីផងដែរ។ លើសពីនេះ SsangYong ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍សម្រាប់ SsangYong Musso អគ្គិសនី ទំនងជានឹងដាក់បង្ហាញនៅដើមឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ យើងមិនទាន់ដឹងព័ត៌មានពិតប្រាកដសម្រាប់ការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនី SsangYong នៅឡើយទេ ប៉ុន្តែនៅក្រោមក្រុមហ៊ុន Edison Motors រថយន្តភីកអាប់ SsangYong ត្រូវបានគេរំពឹងថានឹងមានថាមពលខ្លាំង។

រថយន្តនេះទំនងជារំពឹងខ្ពស់ដែលថារថយន្តភីកអាប់អគ្គិសនីនឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង EdisonFuture EF1T platform។ ដោយម៉ូទ័រអគ្គិសនីតែមួយអាចបង្កើតកម្លាំងបាន ៤៧០ សេះ និងអាចបង្កើតការបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៥ វិនាទី ខណៈប្រភេទ Premium វមានម៉ូទ័រអេឡិចត្រិចចំនួន ២ ហើយអាចរត់ពី ០-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៤,៥ វិនាទី និងប្រភេទ Super មានម៉ូទ័រអគ្គិសនីចំនួន៣ ផលិតកម្លាំង ៨១៦ សេះ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី។

គួររំលឹកផងដែរថារថយន្តអគ្គិសនី EdisonFuture EF1T គឺពុំទាន់មានការផលិតនៅឡើយទេ ទោះបីជាត្រូវបញ្ចេញដំណឹងកាលពីឆ្នាំ ២០២១​ ក៏ដោយ ដោយមិនមានព័ត៌មានបច្ចេកទេសណាមួយត្រូវបានប្រកាស អំពីម៉ូទ័រអគ្គិសនី និងអាគុយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម