[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត KGM ដែលបានប្តូរឈ្មោះពី Ssangyong បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ssangyong Torres ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសអូស្ត្រាលី ជាមួយតម្លៃលក់ចាប់ពី ៣៨ ០០០ ដុល្លារ ។
Ssangyong Torres ស៊េរីឆ្នាំ ២០២៥ ផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។
សម្រាប់គ្រឿងបរិក្ខាជាស្តង់ដារនៅលើរថយន្តនេះ រួមមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះទំហំ ១២,៣ អ៊ីញ, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, ចង្កៀងមុខ-ក្រោយប្រភេទ LED កាមេរ៉ាមើលក្រោយ កញ្ចក់ចំហៀងក្តោបអូតូមុខងារកម្ដៅ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ដល់ ២០អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម ៕