Stargazer ផ្កាយថ្មីរបស់ Hyundai បានមកដល់កម្ពុជាហើយ អំឡុងខែសីហានេះ!

ភ្នំពេញ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Hyundai Cambodia ក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានដាក់សម្ពោធរថយន្តជំនាន់ថ្មី Hyundai Stargazer ស៊េរីឆ្នាំ ២០២៣ ជាផ្លូវការហើយ។ Hyundai Cambodia ក្រោមស្លាកយីហោពាណិជ្ជកម្មផ្លូវការ Camko Motor​ Company Ltd ត្រូវបានស្ថាបនាឡើងពេញរូបរាង នៅឆ្នាំ ២០០៩ និងបានជ្រើសរើសយករថយន្ដម៉ាកល្បីរបស់សាធារណរដ្ឋកូរ៉េ Hyundai ដំបូងគេមកទីផ្សារកម្ពុជា។ ក្រុមហ៊ុន Hyundai ទទួលបានការគាំទ្រពីអតិថិជនយ៉ាងខ្លាំង និង​មានការរីកចម្រើនគួរអោយកត់សម្គាល់ជារៀងរាល់ឆ្នាំ រហូតដល់ពេលនេះ Hyundai បានកាន់កាប់ចំណែកទីផ្សារនៃរថយន្ត​ SUV និង​រថយន្តពាណិជ្ជកម្មដល់ទៅ ២៦% នៃទីផ្សាររបស់កម្ពុជា។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះ​ ក្រុមហ៊ុន Hyundai Cambodia នៅតែបន្តផ្តល់ជូនរថយន្តជាលក្ខណៈ SUV ដ៏ល្អឥតខ្ចោះ ដែលត្រូវបានពង្រឹងបន្ថែមជាមួយនឹងប្រព័ន្ធ​ MPV ដែលយើងហៅថា ជារថយន្តមានមុខងារច្រើនក្នុងពេលតែមួយ ឬអាចហៅតាមរហស្សនាមដែល Hyundai ដាក់អោយថាជាអំបូរផ្កាយ (Star Line Up)។ ជាប្រវត្តិសាស្ត្រ​ រថយន្ត Starex របស់ក្រុមហ៊ុន Hyundai​ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនអោយក្លាយជារថយន្ត ដែលលក់ដាច់បំផុតរបស់ពិភពលោក។ បន្ទាប់ពីធ្វើការតាមដានលើទីផ្សារអស់រយៈពេល​ពីរបីឆ្នាំក្រោយមក Hyundai ក៏សម្រេចចិត្តផលិត H-1​ ដែលជារថយន្តប្រភេទពាណិជ្ជកម្ម នឹងបន្ត​ចៃ្នប្រឌិតបង្កើតរថយន្ត​ ដែលមានលក្ខណៈប្រណីតមួយមានឈ្មោះថា Staria ។ រថយន្តដ៏ទំនើបម៉ូដែលនេះ បានទទួលការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា មនុស្សគ្រប់គ្នានិយាយថា វាជានិមិត្តសញ្ញាដ៏អស្ចារ្យមួយ ប្រសិនបើលោកអ្ន កបានធ្វើជាម្ចាស់រថយន្ដ Staria មួយនេះ។​

ឆ្នាំ ២០២៣ ​បានឈានមកដល់យ៉ាងលឿន​ ក្រុមហ៊ុន Hyundai នៅតែសម្រេចចិត្តបន្ត និងវិវឌ្ឍគោលគំនិតនៃ​​​​រថយន្ត MPV របស់ខ្លួនអោយកាន់តែពិសេស ដោយការផលិតលើកនេះ ​ទំហំមិនត្រូវបានកំណត់នោះទេ ព្រោះក្រុមហ៊ុន Hyundai ដឹងថា​ រថយន្តជាលក្ខណៈគ្រួសារខ្នាតតូច មានការកើនឡើងគួរអោយកត់សម្គាល់។ ទោះបីបច្ចុប្បន្ននេះ មានរថយន្តខ្នាតតូចពីរប្រភេទ កំពុងមានសន្ទុះក្នុងទីផ្សារក៏ដោយ ក៏វត្តមានរបស់ Hyundai Stargazer នឹងធ្វើអោយអ្នកធ្លាប់ប្រើប្រាស់រថយន្ត​ ឬកំពុងស្វែងរកទិញរថយន្តថ្មី ប្រាកដជាបានដឹងថា រថយន្តមួយនេះ​មានថាមពលខ្លាំង និង​ទំនើបបែបណាក្នុងការបម្រើជូនជីវិតប្រចាំថ្ងៃរបស់លោកអ្នក។

ដើម្បីត្រៀមខ្លួនលើទីផ្សារដ៏ប្រកួតប្រជែងមួយនេះ Hyundai បានដាក់់បញ្ចូលប្រព័ន្ធឆ្លាតវៃ Sensor Functions ដែលជាមុខងារធ្លាប់ទទួលបានពានរង្វាន់ ចូលទៅក្នុង ​​Stargazer ព្រមទាំងគិតគូរយ៉ាងដិតដល់ ទៅលើការឌីហ្សាញផ្ទៃខាងក្នុង ដូចជាការរចនាកៅអីជាមួយស្បែកប្រណីត និង​បំពាក់ឧបករណ៍បំពងសំឡេងម៉ាក Bose ព្រមទាំង​កម្លាំងម៉ាស៊ីនសេះយ៉ាងខ្លាំងថែមទៀតផង ។ បើនិយាយពីរូបរាង ទោះជា Stargazer ទំហំតូចជាង Staria ក៏ពិតមែន ប៉ុន្តែនៅតែទូលាយខ្លាំង ជាមួយនឹងកៅអីដល់ទៅ ​​​៧ សម្រាប់ក្រុមគ្រួសាររបស់លោកអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ បានយ៉ាងមានផាសុកភាព។

Stargazer ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អតិថិជន ​ដែល​ចូល​ចិត្ត​រថយន្ត Staria ប៉ុន្តែ​ចង់បានទំហំតូចជាង ជាមួយនឹងកញ្ចប់ថវិកា​ ដែលសមស្របមួយក្នុងការទិញរថយន្តជាលើកដំបូងរបស់ខ្លួន។ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣​ ក្រោយការដាក់សម្ពោធនេះតទៅ​ Stargazer នឹងមានលក់ជាផ្លូវការដោយក្រុមហ៊ុន Hyundai Cambodia​​​ អតិថិជនអាចអញ្ជើញមកទស្សនាដោយផ្ទាល់ និង​បើកសាកល្បងបាន នៅ​គ្រប់សាខាលក់រថយន្តរបស់ Hyundai ។

ដោយមើលឃើញ ភាពល្អឥតខ្ចោះ បូករួមទាំងបច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងតម្លៃដល់ពិសេស វាមិនពិបាកក្នុងការសន្មតថារថយន្ត MPV ស៊េរីថ្មី Hyundai Stargazer មួយនេះ នឹងអាចក្លាយជារថយន្តមួយផ្សេងទៀត ដែលលក់ដាច់ជាងគេ ​នៅក្នុងទីផ្សារកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម