Stelato S9T បំពាក់មកជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដាក់លក់ក្នុងតម្លៃជាង៤មុឺនដុល្លារ

រថយន្ត Stelato S9T របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ៣០៩ ៨០០យ័ន ឬស្មើនិងប្រហែល ៤២ ៨០០ដុល្លារ។ រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៦០មម ទទឹងង ២ ០០៥មម កម្ពស់ ១ ៤៩២មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។

Huawei-backed Stelato launches S9T wagon, securing 5,000 orders within 1st  hour - CnEVPostចូលមកដល់ផ្នែកខាងក្នុងកៅអីខាងក្រោយរបស់វាអាចបត់រាបស្មើ ដើម្បីបង្កើតកន្លែងដាក់ឥវ៉ាន់ ស័ក្តិសមសម្រាប់អ្នកចូលចិត្តការបោះតង់លក្ខណៈកម្សាន្ដ លើសពីនេះក៏មានជម្រើសបំពាក់បន្ថែមនូវទម្រដាក់ឥវ៉ាន់លើដំបូល អាចផ្ទុកទម្ងន់បានរហូតដល់ ៥០គីឡូក្រាម និងប្រអប់ដាក់ឥវ៉ាន់ដែលអាចផ្ទុកបានរហូតដល់ ៣៥គីឡូក្រាម។ ចំពោះម៉ូឌែលប្រើអគ្គិសនីសុទ្ធ មានឃ្លុបមុខទំហំ ៣៨លីត្រ ជាមួយបានបំពាក់មុខងារបើកដោយគ្រាន់តែគោះ។

រថយន្ត Stelato S9T ផ្ដល់ជូនមកជាមួយជម្រើស២ម៉ូឌែលមានទាំងប្រើអគ្គិសនីលាយសាំង (extended-range) និងប្រើអគ្គិសនីសុទ្ធ (pure electric)។

  • សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង បានបំពាក់ដោយប្រព័ន្ធពង្រីកចម្ងាយឆ្លាតវៃរបស់ Huawei ជាមួយនឹងជម្រើសអាគុយទំហំ ៣៧ kWh ឬ ៥៣.៤ kWh អាចបើកបរបានចម្ងាយអតិបរមារហូតដល់ ១ ៣០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។
  • ចំណែកម៉ូឌែលប្រើអគ្គិសនីសុទ្ធ បំពាក់ដោយអាគុយទំហំ ១០០kWh អាចបើកបបរបានរហូតដល់ ៨០១ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​ពីរ​ម៉ូឌែល​នេះ អាច​សាក​ថ្ម​ពី ៣០% ទៅ ៨០% ក្នុង​រយៈ​ពេល​ប្រហែល ១៥នាទី។

នៅខាងក្នុង រថយន្ត S9T បំពាក់ដោយបច្ចេកវិទ្យាពេញលេញរបស់ក្រុមហ៊ុន Huawei រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • អេក្រង់កម្សាន្ដទំហំ ១៦.១ អុីញ
  • អេក្រង់កុងទ័រទំហំ ១២.៣ អុីញ
  • អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយទំហំ ១២.៣ អុីញ

បច្ចេកវិទ្យារបស់រថយន្តដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS រួមបញ្ចូលកម្មវិធី DeepSeek។ បន្ថែមពីនេះ រថយន្តនេះបានបំពាក់មកជាមួយកៅអីអ្នកដំណើរខាងមុខមានមុខងារទំនាញសូន្យ (zero-gravity) ស្តង់ដារ ដែលអាចបង្វិលបានដោយគ្រាន់តែចុចប៊ូតុង ខណៈកៅអីខាងក្រោយអាចសារ៉េបានដោយប្រព័ន្ធថាមពលអគ្គិសនី។ គ្រប់ម៉ូឌែលទាំងអស់ក៏មានបំពាក់នូវពូកស្បែក Nappa ទ្វារអគ្គិសនីឆ្លាតវៃ និងភ្លើងស្វាគមន៍ផងដែរ។

សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរ រថយន្ត S9T ប្រើប្រាស់៖

  • LiDAR ចំនួន ១ គ្រាប់ (១៩២ ខ្សែ)
  • LiDAR ប្រភេទ solid-state ដមានភាពជាក់លាក់ខ្ពស់ ចំនួន ៣ គ្រាប់
  • រ៉ាដា​រលក​មីល្លីម៉ែត្រ ចំនួន ៥
  • កាមេរ៉ា ចំនួន ១១
  • រ៉ាដា Ultrasonic ចំនួន ១២
  • មីក្រូហ្វូន ចំនួន ៤

ឧបករណ៍ទាំងនេះគាំទ្រដល់មុខងារជំនួយការរុករកពីចំណុចមួយទៅចំណុចមួយ (point-to-point navigation assistance) ការចាប់វត្ថុ (object detection) និងបង្កើនប្រសិទ្ធភាពក្នុងការបើកបរក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ។

អ្វីកាន់តែពិសេស Stelato S9T បានបំពាក់ប្រព័ន្ធបូមខ្យល់ (air suspension) និងប្រព័ន្ធទប់លំនឹង (continuously variable dampers) ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Tuling 3.0 របស់ Huawei។ សម្រាប់កម្ពស់រថយន្តពីដីអាចត្រូវបានសារ៉េចន្លោះពី ១១៣-១៦៣ ម.ម ហើយមានសមត្ថភាពបើកឆ្លងកាត់ទឹកក្នុងស្ថានភាពបន្ទាន់រហូតដល់ ៤៣០ មម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម