ចំនួនលក់របស់ Stellantis កើនទ្បើងជាសកល ៣% មានចំនួនប្រមាណ ៦,១៥ លានគ្រឿង នៅឆ្នាំ២០២១

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Stellantis បានធ្វើការប្រកាសថាការលក់ជាសកលនៃរថយន្តរបស់ខ្លួនកើនទ្បើង ៣% ដែលស្មើរនឹងចំនួនសរុប ៦,១៥ លានគ្រឿង ក្នុងឆ្នាំ២០២១។

ក្រុមហ៊ុន Stellantis បានបង្កើតទ្បើងកាលពីខេមករា ឆ្នាំ ២០២១ ដោយរួមជាមួយនឹងក្រុម FCA និង PSA Group ដែលក្រុមហ៊ុនទាំងពីរបានធ្វើឱ្យវាក្លាយជាក្រុមហ៊ុនរថយន្តធំជាងគេលំដាប់ទី ៤ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota Group, Volkswagen Group និង Renault-Nissan Mitsubishi Alliance។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Stellantis ​មានចំនួនលក់ ២,៨៦ លានគ្រឿងនៅអឺរ៉ុបក្នុងឆ្នាំ ២០២១ ដោយបានធ្លាក់ចុះ ៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរការលក់ការរថយន្ត Citroen C4, Fiat 500 និង Opel Mokka បានកើនឡើង នៅអាមេរិកខាងជើង ដោយលក់បាន ១,៨២ លាន ប៉ុន្តែធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈដែលការលក់រថយន្ត Jeep Wagoneer ថ្មី និងរថយន្តភីកអាប់ Ram គឺខ្លាំង។

នៅអាមេរិកខាងត្បូងកើនឡើង ៤៨% លក់បានប្រមាណ ៨៣០,០០០ គ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅឆ្នាំ ២០២១ លក់បាន ២១៩,០០០ គ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន ឥណ្ឌា និងអាស៊ីប៉ាស៊ីហ្វិកកើនឡើងបាន ២១% ធៀបនឹងឆ្នាំមុន មជ្ឈិមបូព៌ា និងអាហ្រ្វិកលក់បាន ៣៨៩,០០០ គ្រឿង កើនឡើង ៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម