រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២០ ទទួលបានម៉ូដែលពិសេសថ្មីមួយទៀត ហៅថា X-Edition។
រថយន្ត Subaru Forester X-Edition ដែលនឹងចេញលក់នៅថ្ងៃទី២៣ មករា ២០២០ ក្នុងប្រទេសជប៉ុន ទទួលបានការអាប់ដេតរូបរាង និងលក្ខណៈពិសេសមួយចំនួនលើសពី រថយន្ត Forester ធម្មតា។ មិនតែប៉ុណ្ណោះ វាបានតុបតែងរថយន្តជាមួយនឹងពណ៌ខ្មៅ ដើម្បីឲ្យមើលទៅរឹតតែកាច និងស្ព័រផងដែរ។
មិនតែប៉ុណ្ណោះ វាបានបំពាក់ប្រព័ន្ធ EyeSight Safety Plus ដោយក្នុងនោះរួមមានទាំងកាមេរ៉ាមើលផ្នែកខាងមុខ និងក្រោយមកស្តង់ដារតែម្តង ដែលវាអាចជួយកាត់បន្ថយ Blind Spot ងាយស្រួលដល់ការបើកបរលុកព្រៃ ឬផ្លូវលំបាក។
សូមបញ្ជាក់ថា រថយន្ត Forester X-Edition ថ្មីនេះ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើប្រអប់លេខអូតូ CVT និងប្រព័ន្ធប៉ុងពីរ Symmetrical AWD ស្តង់ដារតែម្តង។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ២៥០ដុល្លារ៕