ក្រុមហ៊ុន Subaru នឹងបិទរោងចក្រជប៉ុនមួយរបស់ខ្លួន រយៈពេលច្រើនជាងពីរសប្តាហ៍ ដោយសារតែកង្វះខាតបន្ទះឈីប។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានបញ្ជាក់ថា ខ្លួននឹងបិទរោងចក្រ Yajima របស់ខ្លួន នៅក្នុងខេត្ត Gunma ចន្លោះពីថ្ងៃទី ១០ ខែមេសា និងថ្ងៃឈប់សម្រាកដែលបានគ្រោងទុក នៅថ្ងៃទី ២៧ ខែមេសា។
គួរឲ្យដឹងថា រោងចក្រខាងលើផលិតរថយន្ត Subaru ជាច្រើនម៉ូដែល ដោយក្នុងនោះរួមមានទាំងម៉ូដែល Outback និង Forester ផងដែរ ហើយការបិទនេះត្រូវគេរំពឹងថានឹងបាត់បង់បរិមាណផលិតប្រហែល ១០ ០០០ គ្រឿង។
ក្រុមហ៊ុន Subaru រំពឹងថានឹងទទួលបានបន្ទះឈីបដែលចាំបាច់ ដើម្បីចាប់ផ្តើមផលិតកម្មឡើងវិញ នៅថ្ងៃទី ១០ ខែឧសភា។ ក្នុងពេលនេះ វានឹងបន្តប្រតិបត្តិការនៅរោងចក្រធំរបស់ខ្លួននៅ Gunma ដែលមានបណ្តាញដំឡើងតែមួយគត់៕