Subaru គ្រោងផលិតភីកអាប់ខ្នាតកណ្តាលសម្រាប់អតិថិជនរបស់ខ្លួននៅប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី មានគម្រោងចង់ផលិតរថយន្តប្រភេទភីកអាប់ខ្នាតកណ្តាលផ្អែកនៅលើគ្រោងឆ្អឹង Subaru Global Platform សម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាការចង់ប្រកួតប្រជែងជាមួយភីកអាប់ដ៏ទៃដូចជា Toyota Hilux Nissan Nivara និង Mitsubishi Trtion ជាដើម ។

គួរឲ្យដឹងថា ក្រុមហ៊ុន Subaru ក៏ធ្លាប់បានផលិតរថយន្តភីកអាប់ដែលមានឈ្មោះថា Subaru Brumby នៅចន្លោះពីឆ្នាំ ១៩៧៨ ជាភីកអាប់ខ្នាតតូច នឹងត្រូវបញ្ឈប់ការផលិតនៅក្នុងឆ្នាំ ២០០៦ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលថ្មីៗនេះយោងតាមគេហទំព័រ Cars Guide នាយកគ្រប់គ្រង Subaru Australia លោក Blair Read បានទទួលស្គាល់ថាគាត់ដឹងពីតម្រូវការសម្រាប់ Brumby ជំនាន់ថ្មី។

គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ Subaru Brumby ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិកចន្លោះពីឆ្នាំ ១៩៧៨ ដល់ ១៩៩៤ ដែលលក់បានចំនួនដល់ទៅ ៥០០ ០០០គ្រឿង តែយ៉ាងណាក៏ដោយភីកអាប់នេះត្រូវបានធ្លាក់យ៉ាងខ្លាំងដោយសារតែមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងធ្វើតេស្តសុវត្ថិភាពរបស់សហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម