[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Subaru បានចុះឈ្មោះកម្មសិទ្ធបញ្ញាសម្រាប់នាមត្រកូល”STe”នៅការិយ៉ាល័យប៉ាតង់នឹងកម្មសិទ្ធបញ្ញានៅអាឡឺម៉ង់។ដែលបានបង្ហាញថាត្រកូលSTIជាទីស្រឡាញ់របស់ខ្លួនត្រូវបានផ្លាស់ទៅជា Ste ជំនួសដោយនាមត្រកូល ថ្មីនៅលើម៉ូឌែលអគ្គិសនីទាំងអស់។
យោងតាមគេហទំព័រ Car Buzz បានឲ្យដឹងថា កាលពីមួយឆ្នាំមុននេះក្រុមហ៊ុន Subaru បានប្រកាសថានឹងមិនមានរថយន្ត WRX STI សម្រាប់ជំនាន់បច្ចុប្បន្ននេះទៀតទេ។ ដោយបញ្ជាក់ថាត្រកូលនេះកំពុងសម្លឹងមើល ទៅអនាគតដោយប្រើប្រាស់នៅអគ្គិសនីជំនួសវិញ។ មុនពេលការប្រកាសក្នុងពេលនោះ ក្រុមហ៊ុនចង់បង្ហាញនូវគំរូរថយន្តអគ្គិសនីកម្លាំងរហូតដល់ ១០០០ សេះ ដែលមានឈ្មោះថា STI E-RA ដែលមានពាក្យពេញថា Electric-Record Attempt ដែលបង្ហាញថារថយន្ត Subarus នឹងរក្សាត្រកូល STI របស់ខ្លួន។ តួរយ៉ាងវាហាក់បីដូចជា យីហោនេះបានផ្លាស់ប្តូរត្រកូលរថយន្តពួកគេជា STe ជំនួសវិញ ដែលមានពាក្យពេញថា Subaru Solterra STe ។
គួររំលឹកផងដែលថានាមត្រកូល STe នឹងត្រូវបានផ្តល់ឫប្រើប្រាស់ចំពោះរថយន្តអគ្គិសនី និងមិនសម្រាប់ប្រភេទ រថយន្ត Plug-in Hybrid នោះទេ។ ប្រសិនបើជារថយន្ត Plug-in hybrid ដែលប្រើប្រាស់នៅម៉ាស៊ីន turbocharged 2.5-liter flat-four នឹងរក្សានូវការរចនា STI ដ៏ល្បីល្បាញដដែល។ ក្នុងនោះSubaruបាននិយាយថា នៅពេលវាយលុកទីផ្សារ នឹងមានរយៈពេលខ្លីបំផុត ព្រោះដោយសារតែច្បាប់បញ្ចេញឧស្ម័នដ៏តឹងរឹងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបជាដើម។ ខណៈដែលក្រុមហ៊ុនToyotaបច្ចុប្បន្នកំពុងបង្កើតរថយន្តអគ្គីសនីជាមួយក្រុមហ៊ុនSubaru ហើយSubaru ក៏នឹងសាងសង់រោងចក្រផលិតរថយន្ត អគ្គិសនី នៅក្បែររោងចក្រ Oizumi ដែលមានស្រាប់របស់ខ្លួន។
ជាក់ស្តែងពាក្យ STI តំណាងឱ្យ Subaru Tecnica International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Subaru បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨។ STI គឺជាផ្នែករថយន្តស្ព័រដែលកាខិតខំប្រឹងប្រែងរបស់Subaruហើយវិស្វកររបស់ខ្លួនក៏ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតគំរូដូចគ្នាដើម្បីការប្រណាំង និយាយឱ្យខ្លីឈ្មោះមានន័យថាជាផ្នែក M របស់ប្រទេសជប៉ុន។ មុនឆ្នាំ ២០០៦ STi ត្រូវបានសរសេរដោយអក្សរតូច i ខណៈពេលក្រោយមកទៀតក៏ប្តូរទៅជាអក្សរធំទាំងអស់។ ហើយសម្រាប់ពាក្យSTe គ្មានន័យទេវាគ្រាន់តែការរួមបញ្ចូលគ្នានៃអក្សរ “e”ដែលត្រូវបានដាក់នៅចុង តែប៉ុណ្តោះ៕