ថ្វីត្បិតតែ Subaru កំពុងស្ថិតនៅក្រោយគូប្រជែងរបស់ខ្លួន ក្នុងការលក់រថយន្តអគ្គិសនី ប៉ុន្តែពួកគេមានគម្រោងថ្មី ដែលនឹងផលិតរថយន្តអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ២០៣៥។
ក្រុមហ៊ុនរថយន្តជប៉ុន Subaru បានប្រកាសថា គោលដៅបច្ចេកវិទ្យារយៈពេលវែងរបស់ខ្លួន ដែលជាការសហការណ៍គ្នាជាមួយ ក្រុមហ៊ុន Toyota គឺកំពុងសិក្សាការឌីហ្សាញថ្មីសម្រាប់រថយន្ត SUV ប្រើអគ្គិសនី។
ពួកគេបានកំណត់កាលបរិច្ឆេទផលិត និងចេញលក់រថយន្ត SUV អគ្គិសនីថ្មីនេះរួចទៅហើយ គឺនៅមុនឆ្នាំ២០២៥ ខាងមុខនេះតែម្តង។
ក្នុងនោះដែរ Subaru ចង់លក់រថយន្តអគ្គិសនី និង Hybrid បានឲ្យ ៤០% នៃចំនួនលក់សរុបនៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០ ហើយផលិតតែរថយន្តប្រើអគ្គិសនី-Hybrid សុទ្ធ មុនអំឡុងឆ្នាំ២០៣០ ទៀតផង៕