ក្រុមហ៊ុន Subaru នឹងផ្អាកការផលិតទាំងអស់នៅរោងចក្រប្រទេសជប៉ុនរបស់ខ្លួន ដោយសារតែវិបត្តិខ្វះខាតឈីបសកលនៅតែបន្តកើតមានឡើង។
ការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់រោងចក្រ Gunma, Yajima និង Oizumi ដោយរោងចក្រពីរដំបូងគឺទទួលរាប់រងផលិតរថយន្តជាច្រើន ខណៈរោងចក្រទីបីគឺទទួលរ៉ាប់រងការផលិតម៉ាស៊ីន ជាមួយនឹងប្រអប់លេខ។ រោងចក្រទាំងបីនឹងត្រូវបិទរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកញ្ញា។
ក្នុងសេចក្ដីប្រកាស ក្រុមហ៊ុនមិនបាននិយាយថាទេការផ្អាកការផលិតនេះនឹងប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកម្រិតណានោះ ដោយសារនៅមិនទាន់កំណត់បាននៅឡើយ។
គួរដឹងដែរថា Toyota ក៏បានផ្អាកការផលិតនៅរោងចក្រចំនួន១៥នៅប្រទេសជប៉ុន អំឡុងខែកញ្ញាផងដែរ ដែលធ្វើឲ្យចំនួនផលិតរថយន្តប្រចាំឆ្នាំនឹងត្រូវធ្លាក់ចុះ ១៤ម៉ឺនគ្រឿង៕