Subaru បង្ហាញមហិច្ឆតាឈានជើងចូលវិស័យរថយន្ដអគ្គិសនីបែបស្ព័រ ក្រោយដាក់បង្ហាញគម្រូរថយន្ដ Performance-E STI 

រថយន្តគម្រូ Subaru Performance-E STI  ត្រូវ​បាន​គេ​ចាត់ទុក​ជា​រថយន្ត​គម្រូ​អគ្គិសនី​ ដែល​មាន​រូបរាង​មើល​ទៅ​កាចហើយអំណាចបំផុត ដែលត្រូវបាដាក់ង្ហាញ​ខ្លួន​នៅ​ពិព័រណ៍យានយន្ដ Japan Mobility Show 2025 ក្នុងប្រទេសជប៉ុន។

Subaru Reveals Electric And ICE STI Concept Cars At 2025 Japan Mobility Showរថយន្ត​គម្រូនេះ តំណាង​ឲ្យ​អនាគត​នៃ​រថយន្ដអគ្គិសនីបែប Performance ជំនាន់​ថ្មី​របស់ Subaru ។ ក្នុងពេលបង្ហាញរថយន្ដអគ្គិសនីគម្រូនេះក្រុមហ៊ុន បានលើកឡើងអំពីការសិក្សា​យ៉ាងសុីជម្រៅលើរថយន្ដប្រភេទ BEV ដើម្បីផ្ដល់​នូវ​បទពិសោធន៍​បើកបរ​ដ៏​រំភើបដល់អ្នកបើកបរ។

បើ​និយាយ​ពី​ការ​រចនា Performance-E STI បានឌីស្សាញក្នុងួទម្រង់រូបរាងបែប Fastback ដែល​មាន​លក្ខណៈ​ស្ព័រ និង​ទាប។ អ្វីដែលទាក់ភ្នែកគឺពណ៍រថយន្ដនេះដោយវាភ្ជាប់មកជាមួយពណ៍ World Rally Blue និង​កង់​យ៉ាន់​ពណ៌ មាស (Gold Wheels) ព្រមទាំង​មាន​និមិត្តសញ្ញា STI ពណ៌​ផ្កាឈូក-ក្រហម ដែល​សុទ្ធ​តែ​ជា​ការ​គោរព​ចំពោះ​កេរដំណែល​រថយន្ត​ប្រណាំង​របស់ Subaru ​ម៉ូឌែល 22B ដែលបានដាក់បង្ហាញកាលពីឆ្នាំ១៩៩៨។ បើតាមរូបរាងខាងក្រៅច្បាស់ណាស់ រថយន្ដមួយនេះនឹងមាន​កម្លាំង​ខ្លាំង ដើម្បីឲ្យ​សមាមាត្រ​នឹង​រូបរាង​របស់​វា។ បើ​ទោះបីជា​ក្រុមហ៊ុន Subaru មិនទាន់​បាន​បញ្ជាក់​ពី​កម្លាំង​ជាក់ស្ដែង​ក៏ដោយ។

Subaru hints at STI renaissance with EV concept | Driveគិតមកទល់​ពេលនេះ ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​របស់ក្រុមហ៊ុន Subaru គឺ​មាន​ទំនាក់ទំនង​តែ​ជាមួយ​ក្រុមហ៊ុន Toyota ប៉ុណ្ណោះ។ រថយន្តអគ្គិសនីទាំងអស់​ដែល​ខ្លួន​កំពុង​មាននៅពេលបច្ចុប្បន្ន​គឺ​ផ្អែកពឹងលើ​មូលដ្ឋានគ្រិះទាំងស្រុងរបស់ Toyota ទាំងអាគុយ,ម៉ូទ័រនិង​បច្ចេកវិទ្យា​។

ភាព​ជា​ដៃគូ​នេះ​នឹង​បន្ត​ទៅ​អនាគត ប៉ុន្តែ Subaru ក៏​កំពុង​ធ្វើការ​លើ​សិក្សារលើរថយន្តអគ្គិសនី ដែល​ខ្លួន​បាន​អភិវឌ្ឍ​ដោយ​ខ្លួនឯងផង​ដែរ។ ក្នុង​ឆ្នាំ ២០២៤ ក្រុមហ៊ុន​បាន​បង្ហាញ​ផែនការ​ក្នុង​ការ​ដាក់​លក់​រថយន្ត EV ថ្មី​ចំនួន​ប្រាំបី​ម៉ូឌែល​ត្រឹម​ឆ្នាំ ២០២៨ ហើយ​ក្នុង​ចំណោម​នោះ មាន​តែ​បួន​ម៉ូឌែល​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​រួមគ្នា​ជាមួយ Toyota។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Two New Subaru STI Concepts Just Stole the Tokyo Show - ArabWheelsយ៉ាងមិញក្រុមហ៊ុន Subaru មិន​បាន​បញ្ចេញ​លក្ខណៈ​បច្ចេកទេស​ពេញលេញរបស់រថយន្ដគម្រូ  Subaru Performance-E STI Concept ដាក់បង្ហាញ​សាធារណៈ​នៅឡើយ​ទេ។ សម្រាប់ការដាក់រថយន្ដគម្រូនេះ នៅ​ពិព័រណ៍យានយន្ដ Japan Mobility Show 2025 ក្នុងប្រទេសជប៉ុន គឺ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​របស់ Subaru ក្នុង​ការ​បោះជំហាន​ទៅ​កាន់​យុគសម័យ​អគ្គិសនី​ដោយ​មិន​បោះបង់​ចោល​រការផលិតរថយន្ដបែប Performance ដ៏​ល្បីល្បាញ​របស់​ខ្លួន។ អ្វីដែលសំខាន់​ក្រុមហ៊ុន Subaru ​មិនទាន់​ប្រកាស​ពី​ផែនការ​ផលិត​វា​ជា​ផ្លូវការ​នៅឡើយ​ទេ ដូច្នេះមានតែរងចាំមើលនៅពេលខាងមុខទៀត។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តរថយន្ដស្ព័របែប Performance ច្បាស់ណាស់នឹងស្រឡាញ់ពេញចិត្តជាគម្រូមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម