Subaru បញ្ចេញម៉ូដែល WRX S4 ជាមួយម៉ូដែល STI Sport R នៅទីផ្សារជប៉ុន

បន្ទាប់ពីមានកាបញ្ចេញនូវរូបភាព Teaser មួយនាពេលកន្លងមក ពេលនេះក្រុមហ៊ុន Subaru បានបង្ហាញជាផ្លូវការនូវ រថយន្តម៉ូដែល WRX S4 សម្រាប់ទីផ្សារប្រទេសជប៉ុនផ្លូវការ ដែលស្រដៀងនឹងរថយន្ត Subaru WRX លើទីផ្សារសហរដ្ឋអាមេរិច (US-spec) ដែលបានបញ្ចេញកាលពីខែកញ្ញាកន្លងទៅ។

រថយន្ត WRX S4 សម្រាប់ទីផ្សារជប៉ុន អាចសម្គាល់បានដោយក្រាហ្វិកចង្កៀងខាងមុខផ្សេងគ្នា ឡូហ្គូ S4 នៅលើកាងខាងក្រោយ និង​ ឡូហ្គូ STI ពណ៌ក្រហមនៅលើប៉ាណាខាងមុខ ជាមួយរូបរាង STI Sport R នៅផ្នែកខាងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត WRX S4 នេះមានជម្រើស ៤ប្រភេទដូចជា​​ GT-H, GT-H EX, STI Sport R និង​ STI Sport R EX។ នៅផ្នែកខាងក្នុងបំពាក់កៅអីស្បែកប្រភេទ​ Recaro,​ ជាមួយស្បែកជុំវិញកាប៊ីន រំលេចដោយថ្នេរដែរពណ៌ក្រហមនិងឈ្នាន់អាលុយមីញ៉ូម។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាវិញជម្រើស STI បំពាក់ជាមួយ អេក្រង់ Touchscreen ១១,6 អ៊ីញ និងកុងទ័រ Digital ថ្មីទំហំ ១២,3 អ៊ីញ ក៏បានរួមបញ្ចូលប្រព័ន្ធ​ជំនួយការបើកបរជំនាន់ចុងក្រោយ EyeSight X និងកាំម៉េរាអ្នកបើកបរនៅលើកុងសូលកណ្តាល (Driver-facing)ផងដែរ។

រថយន្ត Subaru WRX S4 ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹង Subaru Global Platform ជាមួយតួគ្រោងបែប Sporty និងប្រព័ន្ធ Suspension ជំនួយឲ្យរឹងមាំជាងមុន។ ក្រុមហ៊ុន Subaru បានឲ្យដឹងថារថយន្តនេះមានទម្ងន់ ១ ៦០០​ គីឡូក្រាម ដែលធ្ងន់ជាងម៉ូដែលជំនាន់មុន ចំនែកម៉ាស៊ីនវិញ​រថយន្តនេះ​ប្រើជាមួយម៉ាស៊ីន Boxer Turbocharged ចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉េត្រ ដែលច្រើនជាង US-spec ២៥ ញ៉ូតុនម៉ែត្រម ខុសពីទីផ្សារអាមេរិក ដែលមានជម្រើសប្រអប់លេខដៃ ៦វគ្គ​ ខណៈទីផ្សារជប៉ុន JDM-spec ផ្តល់ឲ្យតែប្រអប់លេខ CVT ។

ម៉ូដែលទាំងអស់​នេះនឹងប្រើប៉ុង ២ AWD ជាមួយមុខងារ Active Torque Vectoring លើសពីនេះ​ទទួលបាន Drive Mode Select ដែលផ្កាស់ប្តូរលក្ខណៈនៃការបើកបរផងដែរ។

រថយន្តម៉ាក Subaru WRX S4 បានដាក់ឲ្យកម៉្មង់ហើយនៅទីផ្សារជប៉ុន ដែលមានតម្លៃចាប់ពី ៣៤ ៧១០ ដុល្លារ សម្រាប់ម៉ូដែលប្រភេទ Base GT-H និងមានតម្លៃចាប់ពី ៤១,៣៨៥ ដុល្លារ សម្រាប់ម៉ូដែល flagship STI Sport R EX៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម