Subaru បំបែកកំណត់ត្រាពិភពលោកថ្មី ដែលក្រុមហ៊ុនផ្សេងមិនអាចធ្វើបាន

ក្រុមហ៊ុនរថយន្ត Subaru បានបំបែកកំណត់ត្រា Guinness World Record ថ្មីមួយ នៅឯកម្មវិធី Subiefest 2020 ដែលធ្វើឡើងកាលពីសប្តាហ៍មុន និងជាការជួបជុំគ្នាដ៏ធំបំផុតប្រចាំឆ្នាំ នៃអ្នកងប់ងល់នឹងរថយន្ត Subaru នៅសហរដ្ឋអាមេរិក។

កំណត់ត្រាថ្មីនោះគឺការបើកដង្ហែរក្បួននៃរថយន្ត Subaru សរុប ១ ៧៥១គ្រឿង ដែលបើកបរដោយម្ចាស់ផ្ទាល់តែ ហើយបានបំបែកកំណត់ត្រាចាស់ កាលពីឆ្នាំ២០១៥ ដែលមានត្រឹម ៥៤៩គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជំនួសឲ្យការលក់សំបុត្រ ឆ្នាំនេះក្រុមហ៊ុន Subaru បានស្នើសុំឲ្យអ្នកចូលរួមទាំងអស់បរិច្ចាគទៅកាន់អង្គការមិនស្វែងរកប្រាក់ចំណេញ Feeding America ដើម្បីផ្គត់ផ្គង់ទៅកាន់ឃ្លាំងអាហារចំនួន ២ គឺ Los Angeles Regional Food Bank និង Second Harvest Orange County។

ការបរិច្ចាគនោះនឹងផ្តល់នូវអាហារចំនួន ២៤១ ៨០០ចាន ហើយក្រុមហ៊ុន Subaru of America បានបន្ថែមឲ្យគ្រប់រហូតដល់ ៥០០ ០០០ចានតែម្តង។ គួរឲ្យដឹងថា វាគឺជាផ្នែកមួយនៃកិច្ចសហការណ៍រវាង ក្រុមហ៊ុន Subaru និង Feeding America ដែលនឹងផ្តល់អាហារសរុប ៥០លានចានដល់អ្នកដែលរងគ្រោះដោយសារតែជំងឺកូវីដ១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម