Subaru Ascent ២០២៣ កែសម្រស់ថ្មី កាន់តែទាក់ទាញ កាន់តែសុវត្ថិភាព

រថយន្ត Subaru Ascent ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានកែសម្រស់ថ្មី តាមរយៈការប្រើប៉ាណាមុខធំជាងមុន អមជាមួយចង្កៀងមុខ LED, កាងមុខមើលទៅកាចជាងមុន ហើយថែមទាំងមានរន្ធបឺតខ្យល់ ដើម្បីជួយដល់លំហូរខ្យល់ ផងដែរ។ ក្រៅពីនោះ វាក៏បានអាប់ដេតទៅលើយ៉ាន់កង់ និងចង្កៀងក្រោយថ្មីទៀតផង។

រថយន្ត Subaru Ascent ឆ្នាំ២០២៣ បានផ្លាស់ប្តូរអេក្រង់កម្សាន្តដល់ទៅ ១១,៦អ៊ីញ អាចភ្ជាប់ជាមួយនឹងមុខងារ Android Auto និង Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ EyeSight driver assistance system ជំនាន់ចុងក្រោយ ផងដែរ ដោយក្នុងនោះរួមមានទាំង មុខងារ Blind-Spot Detection with Lane Change Assist និង Rear Cross-Traffic Alert, Automatic Emergency Steering, Pre-Collision Braking System ព្រមទាំងប្រព័ន្ធ Surround View Monitor ថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់មើលឃើញមួយជុំរថយន្តពីខាងលើ។

Subaru Ascent ឆ្នាំ២០២៣ ផ្តល់ជម្រើស ៥ ម៉ូដែល រួមទាំង Ascent Onyx Edition ដែលតុបតែងខ្លួនខាងក្រៅពណ៌ខ្មៅ, យ៉ាន់កង់ ២០អ៊ីញ ពណ៌ខ្មៅ, ដំបូល panoramic moonroof, កៅអី StarTex ការពារទឹក រំលេចដោយថ្នេរដេរពណ៌បៃតង ទៀតផង។

សូមបញ្ជាក់ថា រថយន្ត SUV ខាងលើមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៣៧៥ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ មកស្តង់ដារ។ យ៉ាងណាមិញ ចំពោះតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់ ប៉ុន្តែគេរំពឹងថា វាអាចថ្លៃជាងស៊េរីមុនបន្តិច ចាប់ពី ៣២ ៧៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម