Subaru Forester ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ឌេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Forester ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV រូបរាងថ្មី ព្រំទទួលបានការអាប់ឌេតបន្ថែមទាំងផ្នែកខាងក្នុង-ក្រៅ នៅឯពិពរណ៌រថយន្ត LA Auto Show 2023 គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក។

រថយន្តនេះ នៅតែផលិតឡើងនៅលើគ្រោងឆ្អឹង Modular Subaru Global Platform ប៉ុន្តែមានកាន់តែរឹងមាំ សុវត្ថិភាពជាងមុន និងដំណើរការដោយម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន boxer ចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៨០ សេះ តិចជាងមុន ២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ symmetrical AWD និងប្រព័ន្ធ X-Mode system ផងដែរ ។ លើសពីនេះ នឹងទទួលបានម៉ាស៊ីន Hybrid នៅពេលខាងមុខផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ស៊េរីឆ្នាំ ២០២៥ មានកំពស់ពីដីទៅបាតរថយន្ត ២០០ ម.ម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញពណ៌សំរិទ្ធ (bronze-color) ទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីដោយការគ្រវាសជើង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight driver assist ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងជាងមុនទៀតផង ។

ចំពោះនៅផ្នែខាងក្នុង Forester មានការរចនាឡើងវិញ ដែលឥឡូវនេះមានអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១១,៦ អ៉ីញ និងកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic roof និងមានទំហំ ២១០៦ លីត្រនៅពេលបត់កៅអីចុះក្រោម ៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម