រថយន្ត Subaru Impreza ស៊េរីឆ្នាំ២០២៣ បានចេញតម្លៃលក់ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះគឺថ្លៃជាងមុន ១ ០០០ដុល្លារ ទាំងប្រភេទតួខ្លួន Sedan និង Hatchback។
រថយន្ត Subaru Impreza ឆ្នាំ២០២៣ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer Engine មានកម្លាំង ១៥២សេះ និងកម្លាំងរមួល ១៩៦ញ៉ូតុនម៉ែត្រ។
ចំពោះស៊េរីឆ្នាំ២០២៣ នេះ រថយន្ត Impreza ត្រូវបានដាក់លក់ក្នុងតម្លៃ៖
តួខ្លួន Sedan
- Base Option ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ១៩ ៧៩៥ដុល្លារ
- Base Option ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២១ ០៩៥ដុល្លារ
- Premium ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៣ ១៩៥ដុល្លារ
- Sport ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៤ ៥៩៥ដុល្លារ
តួខ្លួន Hatchback
- Base Option ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ២០ ២៩៥ដុល្លារ
- Base Option ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២១ ៥៩៥ដុល្លារ
- Premium ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៣ ៦៩៥ដុល្លារ
- Sport ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ២៣ ៩៩៥ដុល្លារSport
- ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៥ ០៩៥ដុល្លារ
- Limited ប្រើលេខអូតូ CVT មានតម្លៃចាប់ពី ២៧ ៣៩៥ដុល្លារ