[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Impreza ប្រភេទ hatchback ដែលត្រូវបានរចនាឡើងវិញ មកជាមួយ ៣ ម៉ូដែលរួមមាន Base, Sport និហ RS តម្លៃលក់ចាប់ពី ២៤ ០៨៥ ដុល្លារ ដល់ ២៨ ៩៧៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
សម្រាប់រថយន្ត Subaru Impreza ស៊េរីថ្មីចុងក្រោយមានការរចនាទៅលើប៉ាណាមុខធំជាងមុន អបដោយចង្កៀងមុខ LED និងកំពូលកាត់អ័ព្ទប្រភេទ LED ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED ផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញតុបតែងជាមួយពណ៌ខ្មៅលាយក្រហម
- ដៃចង្កូតស្បែក
- កៅអីស្បែកជាមួយមុខងារកំដៅ បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ
- អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ១១,៦ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto
- ម៉ាស៊ីនត្រជាក់ ២ តំបន់
- ឧបករណ៍បំពងសំលេង ៦ ចំនុច
- កន្លែងសាកថ្មឥតខ្សែ
- កន្លែងដាក់ដបទឹក ២ ទីតាំង
លើសពីនេះក៏មានកញ្ចប់តម្លៃ ២ ០៧០ ដុល្លារដែររួមបញ្ចូលនៅ ឧបករណ៍បំពងសំលេងម៉ាក Harman Kardon ១០ ចំនុច ដំបូលកញ្ចក់ panoramic moonroof និងកៅអីអ្នកបើកបរអាចលៃតម្រូវបាន ១០ ទិសដៅជាដើម។
រថយន្តនេះដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន ៖
- ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ សេះ និងកម្លាំងរមួល ១៩៧ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រលេខអូតូ CVT
- ម៉ាស៊ីនចំណុះ២,៥ លីត្រ ៤ ស៊ីឡាំង មានកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រលេខអូតូ CVT ។ បន្ថែមពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងមានមកជាមួយប្រព័ន្ធដ៏ឆ្លាតវៃ EyeSight driver assist technology ផងដែរ ៕