Subaru Impreza ស៊េរីថ្មីចុងក្រោយ ឡើងថ្លៃ ៣២០០ ដុល្លារ ជាមួយតម្លៃចាប់ពីខ្ទង់ ២ មុឺនដុល្លារជាងឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Impreza ប្រភេទ hatchback ដែលត្រូវបានរចនាឡើងវិញ មកជាមួយ ៣ ម៉ូដែលរួមមាន Base, Sport និហ RS តម្លៃលក់ចាប់ពី ២៤ ០៨៥ ដុល្លារ ដល់ ២៨ ៩៧៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់រថយន្ត Subaru Impreza ស៊េរីថ្មីចុងក្រោយមានការរចនាទៅលើប៉ាណាមុខធំជាងមុន អបដោយចង្កៀងមុខ LED និងកំពូលកាត់អ័ព្ទប្រភេទ​ LED ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញតុបតែងជាមួយពណ៌ខ្មៅលាយក្រហម

  • ដៃចង្កូតស្បែក
  • កៅអីស្បែកជាមួយមុខងារកំដៅ បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ
  • អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ១១,៦ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto
  • ម៉ាស៊ីនត្រជាក់ ២ តំបន់
  • ឧបករណ៍បំពងសំលេង ៦ ចំនុច
  • កន្លែងសាកថ្មឥតខ្សែ
  • កន្លែងដាក់ដបទឹក ២ ទីតាំង

លើសពីនេះក៏មានកញ្ចប់តម្លៃ ២ ០៧០ ដុល្លារដែររួមបញ្ចូលនៅ ឧបករណ៍បំពងសំលេងម៉ាក Harman Kardon ១០ ចំនុច ដំបូលកញ្ចក់ panoramic moonroof និងកៅអីអ្នកបើកបរអាចលៃតម្រូវបាន ១០ ទិសដៅជាដើម។

រថយន្តនេះដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ សេះ និងកម្លាំងរមួល ១៩៧ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រលេខអូតូ CVT
  • ម៉ាស៊ីនចំណុះ​២,៥ លីត្រ ៤ ស៊ីឡាំង មានកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រលេខអូតូ CVT ។ បន្ថែមពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងមានមកជាមួយប្រព័ន្ធដ៏ឆ្លាតវៃ EyeSight driver assist technology ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម