Subaru Levorg Layback ស៊េរីថ្មី ទទួលបានការរចនាថ្មី និងទំហំធំជាងមុន នៅក្នុងប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានពង្រីកត្រកូល Levorg ដោយបានដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Subaru Levorg Layback ស៊េរីថ្មីចុងក្រោយ ប្រភេទ wagon ជាមួយការរចនាថ្មី និងទំហំធំជាងមុន ដែលស្ថិតនៅចន្លោះរថយន្ត Subaru Impreza និង Subaru Outback សម្រាប់នៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ មានប្រវែងសរុប ៤ ៧៧០ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៥៧០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២០០ ម.ម ។ Subaru Layback ទទួលបានផ្នែកខាងមុខថ្មី ជាមួយប៉ាណាទំហំធំ ជាប់សងខាងដោយចង្កៀងមុខប្រភេទ full-LED ព្រមទាំងប្រើប្រាស់ថាស់កង់រចនាថ្មីទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងជាមួយស្បែកដ៏ប្រណិតទៅលើតាប្លូ ក៏ដូចជាកៅអី និងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៉ីញ ឧកបរណ៍បំពងសំឡេងម៉ាក Harman Kardon និងដំបូលកញ្ចក់ sunroof ជាដើម ។ បន្ថែមពីនេះ ក៏បានបំពាក់នៅបច្ចេកវិទ្យា Eyesight X ADAS package ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Boxer ចំណុះ ១,៨ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ និងប្រើប្រាស់នៅប្រព័ន្ធទប់លំនឹង MacPherson strut suspension នៅផ្នែកខាងមុខ និង Double wishbone suspension នៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម