ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត Levorg STI Sport R ស៊េរីឆ្នាំ២០២២ ជាផ្លូវការ នៅក្នុងប្រទេសជប៉ុន ដោយវាមានបំពាក់ម៉ាស៊ីន turbocharged ទំហំ ២,៤លីត្រ ដែលខ្ចីពីម៉ូដែល Subaru WRX។
ម៉ាស៊ីន turbocharged ចំណុះ ២,៤លីត្រ ខាងលើ អាចបង្កើតកម្លាំងបាន ២៧១សេះ និងកម្លាំងរមួល ៣៧៥ញ៉ូតុនម៉ែត្រ ប្រើប៉ុងពីរ Symmetrical All-Wheel Drive និងប្រអប់លេខ ៨វគ្គ។ វាមានម៉ូដបើកបរចំនួន ៥ គឺ Comfort, Normal, Sport, Sport+ និង Individual។
រថយន្ត Subaru Levorg STI Sport R ថ្មីនេះមានបំពាក់ពូកស្បែក, អេក្រង់កម្សាន្ត Touchscreen ទំហំ ១១,៦អ៊ីញ និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ព្រមទាំងដៃចង្កូតស្រោបស្បែក ផងដែរ។
បន្ថែមពីនេះ វាក៏មាន Option ដំបូលកញ្ចក់ Sunroof, ទ្វារឃ្លុបក្រោយប្រើភ្លើង, ប្រព័ន្ធ EyeSight X ADAS ជំនាន់ចុងក្រោយ និង ជម្រើសពណ៌ចំនួន ៨ រួមទាំង Ceramic White, Sapphire Blue Pearl និង Ignition Red ផងដែរ។
រថយន្ត Subaru Levorg ឆ្នាំ២០២២ ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន ចាប់ពីតម្លៃ ២៦ ៩០០ដុល្លារ រហូតដល់ទៅ ៤១ ៣៩០ដុល្លារ៕