Subaru Outback ឆ្នាំ២០២១ ដាក់លក់តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

រថយន្ត Subaru Outback ស៊េរីឆ្នាំ២០២១ ត្រូវបានគេដាក់លក់ជាផ្លូវការ នៅក្នុង Showroom នៃប្រទេសអង់គ្លេស ជាមួយនឹងតម្លៃចាប់ពី ៣៣ ៩៩៥ផោន ឬប្រហែល ៤៧ ២៤៥ដុល្លារ។

សម្រាប់ទីផ្សារប្រទេសអង់គ្លេស រថយន្ត Subaru Outback ឆ្នាំ២០២១ ចែកចេញជា ៣ ម៉ូដែល គឺ Limited, Field (តម្លៃ ៥២ ៨០០ដុល្លារ) និង Touring (៥៤ ៨០០ដុល្លារ)។ គ្រប់ម៉ូដែលទាំងអស់នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Boxer ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ដំណើរការប្រអប់លេខអូតូ CVT និងប៉ុងពីរ AWD ជាមួយមុខងារ Torque Vectoring។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ Subaru Outback ក៏មានបំពាក់បច្ចេកវិទ្យា Subaru’s EyeSight Driver Assist មកស្តង់ដារផងដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា lane departure warning with steering wheel vibration, lane departure prevention, pre-collision braking with additional support for junctions and crossroads, emergency lane keep assist, advanced adaptive cruise control with lane centering, speed sign recognition with intelligent speed limiter, driver monitoring system និង reverse automatic braking ទៀតផង។

រថយន្ត Subaru Outback ថ្មី ក៏មានមុខងារសម្គាល់មុខ សម្រាប់អ្នកបើកបរ រហូតដល់ ៥នាក់ ហើយសារ៉េកៅអី និង កញ្ចក់មើលចំហៀង ដោយស្វ័យប្រវត្តិតែម្តង។ មិនតែប៉ុណ្ណោះ វាក៏មានបំពកា់អេក្រង់កម្សាន្ត Touchscreen ទំហំ ១១,៦អ៊ីញ ដែលផ្តល់មុខងារកម្សាន្តជាច្រើន ព្រមទាំងមុខងារផែនទៅទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម