Subaru XV/Crosstrek ប្រារព្ធខួប ១០ឆ្នាំ របស់ខ្លួនជាម៉ូដែល Special Edition នៅក្នុងប្រទេសជប៉ុន

រថយន្តប្រភេទ Crossovers កាន់តែមានភាពពេញនិយមក្នុងប៉ុន្មានឆ្នាំនេះ ប៉ុន្តែរថយន្ត Subaru XV / Crosstrek បានបង្ហាញខ្លួន ១០ ឆ្នាំហើយ ក្នុងនោះដែរក្រុមហ៊ុន Subaru ចង់​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដោយ​ការ​បង្ហាញ​រថយន្ត XV ជំនាន់​ទីពីរ​បច្ចុប្បន្ន​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន។

Subaru XV Advance Style Edition ទទួលបានការចាប់អារម្មណ៍ជាច្រើន ដែលមានលក្ខណៈស្ព័រ ទាំងនេះរួមមាន ថាសកង់ទំហំ ១៨ អ៊ីញពណ៌ខ្មៅ, កន្លែងដាក់ឥវ៉ាន់លើដំបូលពណ៌ខ្មៅ និង ប៉ាណា ចង្កៀងកាត់អ័ព្ទ,​ កាងលំអលើដំបូល និងអង់តែនព្រុយត្រីឆ្លាម ខណៈ នៅខាងក្នុងយើងរកឃើញផ្នែកខ្លះនៃគ្រឿងបរិក្ខាពណ៌ខ្មៅ ដែលមានថ្នេរដេរពណ៌លឿងលើដៃចង្កូតស្បែក និងប្រព័ន្ធ EyeSight Safety Plus ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល Special edition ​គឺ​មាន​លក់​ផ្តាច់​មុខ​ជាមួយ​នឹងម៉ាស៊ីន e-Boxer​​ ចំណុះ ២,0លីត្រ បង្កើតកម្លាំងបាន ១៤៣ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ  ដែលដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិនីដែលបង្កើតកម្លាំងបន្ថែមបាន ១៣,៤ សេះ  និងកម្លាំងរមួល ៦៥​ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅកង់ទាំងបួនតាមរយៈប្រអប់លេខ Lineatronic CVT ដោយមានជំនួយពីប្រព័ន្ធ Subaru Symmetrical AWD ។

Subaru XV Advance Style Edition មានលក់ហើយនៅលើទីផ្សារប្រទេសជប៉ុនជាមួយនឹងតម្លៃចាប់ពី ២៥,៦៦០ ដុល្លារ គួរឱ្យភ្ញាក់ផ្អើល នេះមិនមែនជាម៉ូដែលខ្ពស់របស់ប្រភេទនេះទេ ចាប់តាំងពីបំពាក់គ្រឿងបរិក្ខារ Advance កាន់តែល្អជាងនេះតម្លៃឡើងដល់ទៅ ២៦,៥១១ ។

រថយន្ត Subaru XV ជំនាន់ទី១ ត្រូវបានបង្ហាញក្នុងឆ្នាំ ២០១១ ក៏ជារថយន្តប្រភេទ Crossover បងប្អូនបង្កើត Impreza ខណៈដែលជំនាន់ទី២បានមកដល់ឆ្នាំ ២០១៧ ដោយប្រើគ្រោងឆ្អឹង Subaru Global Platform

ផ្ទាំងផ្សាយពាណិជ្ជកម្ម