Subaru ចង់កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាប ជាមួយប្រព័ន្ធ EyeSight System ជំនាន់ថ្មីនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធជំនួយអ្នកបើកបរ EyeSight driver assist system អោយកាន់តែប្រសើរឡើង។ ប្រព័ន្ធថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ចាប់ពីឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ដោយប្រព័ន្ធ AI (artificial intelligence ) នឹងបង្កើតឡើងនៅលើប្រព័ន្ធកាំមេរ៉ា existing stereo camera system របស់ក្រុមហ៊ុន Subaru នៅ Subaru Lab ដែលជាមជ្ឈមណ្ឌល AI development center ទីក្រុង tokyo ប្រទេសជប៉ុន។

ខណៈពេលដែលថ្មីៗនេះនិយាយអំពីប្រព័ន្ធ EyeSight នាយក Subaru Lab និងអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ Eiji Shibata បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តនេះមិនផ្តោតលើការបើកបរដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាជាងធ្វើឲ្យប្រសើរនៅប្រព័ន្ធសុវត្ថិភាព។ លោក Shibata បានកត់សម្គាល់ថា “វិធីសាស្រ្តរបស់ Subaru គឺជាវិធីកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មកត្រឹមសូន្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងផ្តោតលើការបើកបរដោយស្វ័យប្រវតិ្ត” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ លោក Saito បានប្រាប់គេហទំព័រ Auto News ថា ការប្រើប្រាស់កាមេរ៉ា stereo មានអត្ថប្រយោជន៍យ៉ាងធំធេងទាក់ទងនឹងប្រព័ន្ធ AI។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបន្តវិធីសាស្រ្តដំណោះស្រាយច្រើន ហើយប្រើរ៉ាដា កាំមេរ៉ា monocular និង lidar ជាដើម ប៉ុន្តែ​កាំមេរ៉ា​ stereo ​មាន​សមត្ថភាព​ធ្វើ​អ្វី​ដែល​បច្ចេកវិទ្យា​ទាំង​បី​នេះ​អាច​ធ្វើបានបញ្ចូលគ្នា។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Subaru ក៏មានគម្រោងបង្ហាញនៅមុខងារចតរថយន្ដដោយស្វ័យប្រវតិ្តថ្មីនៅក្នុងប្រព័ន្ធ EyeSight system ជំនាន់ក្រោយរបស់ខ្លួនផងដែរ។ ព័ត៌មានលម្អិតអំពីគម្រោង EyeSight របស់ក្រុមហ៊ុន Subaru កើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនបានបង្ហើបថា ខ្លួនបាននាំចេញរថយន្តជាង ៥ ០០០ ០០០ គ្រឿងដែលបំពាក់ដោយប្រព័ន្ធនេះ។ ប្រព័ន្ធនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០០៨ ហើយឥឡូវនេះត្រូវបានបំពាក់ដល់ទៅ ៩១% នៃរថយន្ត Subaru ទាំងអស់ដែលបានលក់នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម