Subaru ជាម៉ាកឡានដែលមានអតិថិជនស្មោះស្មគ្រ័បំផុត

ស្ថាប័ន J.D. Power បានបង្ហាញចេញលទ្ធផលប្រចាំឆ្នាំ២០២០ នៃការសិក្សាលើភាពស្មោះស្មគ្រ័នៃអតិថិជនរបស់ម៉ាករថយន្តទាំងឡាយនៅសហរដ្ឋអាមេរិក ដែលការសិក្សានេះគឺពិនិត្យមើលថាម៉ាករថយន្តណាដែលអតិថិជននៅតែបន្តជ្រើសរើសម៉ាករថយន្តនោះ ពេលដែលអតិថិជនសម្រេចចិត្តផ្លាស់ប្ដូររថយន្តថ្មី។

ជាលទ្ធផលសិក្សាប្រចាំឆ្នាំ២០២០ វាបានបង្ហាញថាម៉ាក Subaru មានអតិថិជនស្មោះស្មគ្រ័ជាងគេ ដោយមានភាគរយស្មោះស្មគ្រ័រហូតដល់ ៦០,៥% តាមពីក្រោយដោយ Toyota, Honda, RAM និង Ford។ ចំណែកម៉ាករថយន្តដែលស្ថិតនៅចំណាត់ថ្នាក់ក្រោមគេរួមមាន MINI, Dodge, Chrysler និង Fiat។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី បើប្រឡេកមើលម៉ាករថយន្តប្រណីតឯណេះវិញ ម៉ាករថយន្ត Lexus បាននាំមុខជាមួយពិន្ទុ ៤៨% ដែលតាមពីក្រោយដោយម៉ាក Mercedes-Benz, BMW, Porsche និង Audi ជាដើម។

គួរដឹងដែរថា ទិន្នន័យដែលបានប្រើប្រាស់ក្នុងការសិក្សានេះគឺជាទិន្នន័យចន្លោះខែមិថុនាឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម