[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការបញ្ចេញនៅគំរូរថយន្តអគ្គិសនីចំនួន២នៅក្នុងកម្មវិធី Tokyo Auto Show ដោយរថយន្តទាំង២នេះមានឈ្មោះថា STI E-RA Concept និង Solterra STI Concept ។
ក្នុងចំណោមគំរូទាំង២ ដោយគំរូរថយន្ត STI E-RA Concept ដែលមានការយកចិត្តទុកដាក់បំផុត ដោយក្រុមហ៊ុន Subaru ក្នុងគោលបំណងទទួលបានបទពិសោធពីរថយន្តនេះក្នុងការអភិវឌ្ឍបច្ចេកវិទ្យា Motorsport ថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះដែរ គោលបំណងចម្បងរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាមួយនឹង STI E-RA Concept គឺដើម្បីបញ្ចប់ការសាកស្បងក្នុងរយៈពេល ៦ នាទី និង ៤០ វិនាទីនៃ Nurburgring ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីបានសាកល្បងរថយន្តនៅទូទាំងប្រទេសជប៉ុនក្នុងឆ្នាំនេះ។
គំរូរថយន្ត STl E-RA បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន៤ និង inverter រួមបញ្ចូលគ្នាដែលបានពី Yahama។ ម៉ូទ័រទាំងនេះរួមបញ្ចូលផលិតកម្លាំងបាន ១,០៧៣ សេះ និងមានកម្លាំងបានមកពីអាគុយ លីចូម ៦០គីឡូវ៉ាត់ម៉ោងផងដែរ។ ក្នុងនោះ Subaru ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Complex torque Vectoring ដែលទទួលសញ្ញាពី Sensor នៃល្បឿនកង់, ចង្កូត G-force, ហ្វ្រាំង និងកង់ ដើម្បីកំណត់ការបើកបរ ហើយប្រព័ន្ធវាស់សម្ពាធហ្វ្រាំង ដែលល្អបំផុតសម្រាប់កង់នីមួយៗ។
ទន្ទឹមនឹងនេះ គំរូរថយន្ត STl E-RA ផ្នែកខាងក្រៅមានការរចនាដូចគ្នាទៅនឹងរថយន្តប្រណាំង។ ខណៈផ្នែកខាងមុខបំពាក់ជាមួយចង្កៀង បែប eye-catching ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ។ ក្នុងនោះរថយន្តនេះមានកាងមុខ front splitter។
គំរូរថយន្តទី ២ បានបង្ហាញខ្លួននៅ Tokyo Auto Salon គឺ Solterra STI Concept ។ ដោយរថយន្តនេះត្រូវបានផ្អែកលើគំរូផលិតកម្មបច្ចុប្បន្ន និងបំពាក់នៅដំបូលថ្មីរាងកាន់តែស្ព័រ ក៏ដូចជាកាងខាងមុខពណ៌ប្រហមបែប accents , កាងចំហៀង និង កាងលំហូខ្យល់ Diffuser ខាងក្រោយជាដើម។
រថយន្តមួយចំនួនផ្សេងទៀតត្រូវបានក្រុមហ៊ុន Subaru ដែលបានដាក់បង្ហាញនៅក្នុងការតាំងបង្ហាញ រថយន្តទាំងនៅរួមមាន Levorg STI Performance Concept, WRX S4 STI Performance Concept, BRZ STI Performance និង BRZ GT300 racer ៕