Subaru បញ្ចេញវីដេអូ Teaser នៃរថយន្តស៊េរីថ្មីរបស់ខ្លួន មុនពេលបង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់​បញ្ចេញនៅវីដេអូ Teaser នៃរថយន្ត​ប្រភេទ Crossover ថ្មី មុន​ការ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

យោងតាមវីដេអូ teaser មិនបង្ហាញច្រើនទេ ប៉ុន្តែបានបង្ហាញនៅចង្កៀងមុខ LEDs រាងស្លីមរចនាយ៉ាងលេចធ្លោត្រូវបានភ្ជាប់ដោយរបារនៅប៉ាណាមុខ អំពូលកាត់អ័ព្ទរាងមូល និងចង្កៀង​ក្រោយ​រាង​អក្សរ C ជាដើម។ ជាមួយគ្នានេះ រថយន្តនេះត្រូវគេប៉ាន់ស្មានថាវាអាចជា Crosstrek ដែលបានរចនាឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានគេដឹងតិចតួចអំពីម៉ូដែលនៅចំណុចនេះ ប៉ុន្តែ Crosstrek / XV បច្ចុប្បន្នត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ ២០១៧ និងបានកែមុខមាត់ថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២១ ។ ខណៈពេលដែលវាមិនចាស់ខ្លាំង Crosstrek គឺជាគំរូដ៏សំខាន់សម្រាប់ Subaru ខណៈដែលក្រុមហ៊ុនបានលក់ ១២៧ ៤៦៦ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

ខណៈពេលដែលគេមិនទាន់ប្រាកដថាម៉ូដែលនេះពិតជា Crosstrek ថ្មីក៏ដោយ រថយន្តបច្ចុប្បន្នមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង​​ អាចផលិតកម្លាំងបាន ១៥២ សេះ និងកម្លាំងរមួល ១៩៦ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៣៨ ញ៉ូតុនម៉ែត្រ។

មិនតែប៉ុណ្ណោះ Subaru ក៏ផ្តល់ជូនផងដែរនៅម៉ាស៊ីន Plug-in Hybrid ដែលមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយទំហំ ៨,៨ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៤៨ សេះ និងអាចបើកបរបានចម្ងាយ ២៧ គីឡូម៉ែត្រដោយថាមពលអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម