Supercar ល្មមៗអែបកៀនរបស់រថយន្ដភីកអាប់ GMC Hummer EV Carbon Fiber Edition

រថយន្ដភីកអាប់ GMC Hummer EV Carbon Fiber Edition កំពុងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយយ៉ាងខ្លាំង បន្ទាប់ពីរថយន្ដដ៏មានមាឌធំបែបនេះអាចយកឈ្នះរថយន្ដ Supercar ជាច្រើនក្នុងការធ្វើសាកល្បងសន្ទុះនៃការបើកបរនៅទីលានប្រណាំង Texas Motor Speedway នេះបើយោងតាមការបញ្ជាក់ទីក្រុមហ៊ុន GM។

The 1,144bhp 'Carbon Fibre Edition' Hummer EV will hit 60mph in just 2.8s | Top Gearក្នុងការធ្វើតេស្ដនោះ GMC Hummer EV Carbon Fiber Edition អាចជាន់សន្ទុះល្បឿនពី ០ ទៅ ៦០ ម៉ាយល៍/ម៉ោង ឬស្មើប្រហែល ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២.៨ វិនាទី ប៉ុណ្ណោះ ពោលគឺលឿនជាងរថយន្ដស្ព័រមួយចំនួន បើកបរដោយអ្នកបើកបរអាជីពដែលបានចូលក្នុងការធ្វើតេស្ដនេះ។ សម្រាប់ Hummer EV បានដើរតួជាពីរក្នុងពេលតែមួយ គឺទាំងជារថយន្តប្រកួត និងជារថយន្តសម្រាប់ដាក់កាមេរ៉ាថតសកម្មភាព។

ក្នុងការធ្វើតេស្ដនោះក៏មានវត្ដមានលោក Andrew Comrie-Picard ជាអ្នកសម្របសម្រួលបច្ចេកទេសបើកបរការធ្វើលើកទី១ GMC Hummer EV Carbon Fiber Edition បានយកឈ្នះ បន្ទាប់មកក៏មានធ្វើតេស្ដសាកល្បងមួយទៀត ដោយកំណត់ឲ្យរថយន្ដ Hummer EV ត្រូវចាប់ផ្តើមចេញដំណើរពីក្រោយរថយន្តស្ព័រចម្ងាយ “មួយតួឡានពេញ” ដើម្បីរក្សារថយន្តគូប្រកួតឲ្យស្ថិតនៅក្នុងប្លង់កាមេរ៉ាពេលកំពុងថត។ ជាលទ្ធផល Hummer EV Carbon Fiber នៅតែជាអ្នកនាំមុខគេ។

How the GMC HUMMER EV Pickup Carbon Fiber Editon blew supercars and pro drivers away

មូលហេតុដែលធ្វើឲ្យរថយន្ដនេះអាចជាន់ស្ទុះខ្លាំងបែបនេះ ដោយសារការប្រើមុខងារ Watts to Freedom ជាប្រព័ន្ធជំនួយក្នុងការបើកបរបែប (Performance launch mode) ធ្វើឲ្យវាក្លាយជារថយន្ត Hummer EV មានល្បឿនលឿនបំផុតមិនធ្លាប់មានពីមុនមក។ ក្រៅពីប្រើប្រាស់មុខងារមួយនេញ ក្រុមហ៊ុនក៏ការបង្កើនសមត្ថភាពរថយន្ដនេះ ជាមួយការកែសម្រួលប្រព័ន្ធបញ្ជូនកម្លាំងថ្មី ធ្វើឲ្យវាអាចផលិតកម្លាំងបានរហូតដល់ ១ ១៦០ សេះ សម្រាប់ម៉ូឌែល 3X ។

សម្រាប់កញ្ចប់ Carbon Fiber Edition នេះមានសម្រាប់តែម៉ូឌែលប្រភេទ 3X ទាំងរថយន្ត Hummer EV SUV និង Pickup។ ចំណុចខុសប្លែកគ្នាផ្នែករូបរាងរួមមាន៖ ពណ៌ខាងក្រៅប្រភេទប្រផេះក្រមៅក្រើម, ថាសកង់ធ្វើពីសរសៃកាបូនទំហំ ២២ អុីញ, បន្ទះការពារបាតក្រោមជាប្រភេទសរសៃកាបូន និងផ្នែកខាងក្នុងពណ៌ទឹកក្រូច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម