រថយន្ត Supercar Koenigsegg Jesko បានធ្វើការបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំ ២០១៩កន្លងទៅ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show។ នាពេលនេះ Koenigsegg បានធ្វើការប្រកាសថា រថយន្ត Supercar Koenigsegg Jesko ត្រៀមចូលរោងចក្រផលិតក្នុងឆ្នាំនេះ។
ជាមួយតម្លៃ ២,៨លានដុល្លាររថយន្ត Jesko និង Jesko Absolut និងត្រូវផលិតសរុបចំនួន ១២៥គ្រឿង នៅរោងចក្រ Ängelholm ប្រទេសស៊ុយអ៊ែត ហើយត្រៀមដឹកជញ្ជូនដល់អតិថិជនដែលបានកក់នៅត្រីមានទី១ ឆ្នាំ ២០២២។
រថយន្តស្ព័រកំពូលល្បឿន Jesko ប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មានកម្លាំង ១ ២៨០ សេះ ចំពោះការប្រើប្រាស់សាំងធម្មតា និង ១ ៦០០ សេះ ចំពោះការប្រើប្រាស់សាំង E85 ធ្វើឲ្យវាក្លាយជាម៉ាស៊ីនចំហេះខាងក្នុងកម្លាំងខ្លាំងបំផុត ដែលក្រុមហ៊ុន Koenigsegg បានផលិត។ Jesko ប្រើប្រាស់ប្រអប់លេខអូតូ Multi-clutch ៩ វគ្គ ដែលបានរចនាផ្ទាល់ដោយ Koenigsegg ហៅថា “Light Speed Transmission”។
សម្រាប់ Jesko វាអាចស្ទុះដល់ល្បឿនអតិបរមា ៤៨២គីឡូម៉ែត្រក្នុងមួយម៉ោង រីឯ Jesko Absolut អាចស្ទុះដល់ល្បឿនអតិបរមា ៥៣២គីឡូម៉ែត្រក្នុងមួយម៉ោង ៕