SUV រាងស្ព័រ Audi RS Q3 ថ្មី ទាំងខ្លាំង និងរហ័ស

Audi បានបញ្ចេញរថយន្ត SUV រាងស្ព័រ RS Q3 និង RS Q3 Sportback សម្រាប់អ្នកត្រូវការរថយន្តតួខ្ពស់ ប៉ុន្តែរក្សារូបរាងបែបស្ព័រ និងខ្លាំង។

RS Q3 ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged ទំហំ ៥ស៊ីឡាំង មានកម្លាំងសរុប ៣៩៤សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា រហូតដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ Audi ក៏ផ្តល់ Option មួយដែលអាចធ្វើឲ្យ RS Q3 នេះរត់ដល់ល្បឿនអតិបរមា ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

តួខ្លួនរបស់ RS Q3 មានជម្រើសពណ៌ពិសេសពីរ គឺ ពណ៌បៃតង Kyalami Green និងប្រផេះ Nardo Grey ព្រមទាំង Option រំលេចក្រូមេជំនួសពណ៌ខ្មៅផងដែរ។

រីឯផ្នែកខាងក្នុង វាបំពាក់ស្បែកប្រភេទ Nappa និងកាំម្ញី រំលេចដោយថ្នេរដេរពណ៌ក្រហម ឬខៀវទៀតផង។ ដោយឡែក កុងទ័រ Virtual Cockpit Plus ដ៏ទំនើបប្រចាំត្រកូល Audi គឺជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម