SUV ប្រណីតរបស់កូរ៉េ Genesis GV70 ឆ្នាំ២០២២ ចេញលក់តម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសពីតម្លៃនៃរថយន្ត SUV ប្រណីតរបស់ខ្លួនគឺម៉ូដែល GV70 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ចំពោះម៉ូដែល Genesis GV70 ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៥៤ ១៤៥ដុល្លារ សម្រាប់ម៉ូដែល Premium Line, ៦០ ៩០០ដុល្លារ សម្រាប់ម៉ូដែល Luxury Line និង ៥៩ ៥០០ដុល្លារ សម្រាប់ម៉ូដែល Sport Line។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV កៅអី ២ជួរខាងលើ មានផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ turbo-diesel និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ។

សូមបញ្ជាក់ថា រថយន្ត Genesis GV70 ឆ្នាំ២០២២ នឹងចេញលក់នៅចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម