SUV ៧ កៅអី របស់ Hyundai ចេញលក់នៅឥណ្ឌូនេស៊ី ក្នុងតម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai Idonesia បានបង្ហាញចេញនូវរថយន្ត SUV ៧ កៅអីជំនាន់ទី ៤ របស់ខ្លួន Hyundai Santa Fe ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយ ជម្រើស ៣ ប្រភេទ រួមមាន Style, Prime និង Signature។

សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី វាមានតម្លៃចាប់ពី ៥៦៩ ទៅ ៧២៩rupiah ឬ ៣៨ ៨០០ ទៅ ៤៩ ៧០០ដុល្លារ។ សម្រាប់ម៉ូដែលឆ្នាំ២០២១នេះ អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតគឺនៅកាប៊ីនខាងក្នុង ដោយ Santa Fe បានបំពាក់តាប្លូផ្នែកកណ្តាលថ្មី, ប៊ូតុងចុចដាក់លេខ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញមកស្តង់ដារ និងប្រព័ន្ធសំឡេង Harman-Kardon ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ផ្នែកខាងក្រៅវាបានបំពាក់ជាមួយ ថាសកង់ ទំហំ ១៨អ៊ីញ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រព័ន្ធសុវត្តិភាពរួមមាន Forward Collision Warning, Blind Spot Warning, Lane Keeping Assist, Lane Departure Warning, Rear Cross Vehicle Warning និង Warning the Driver Distracted។

Hyundai បានផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ គឺម៉ាស៊ីនសាំង ២,២លីត្រ Toubocharged មានកម្លាំង ១៧៨សេះ និងម៉ាស៊ីនម៉ាស៊ូត ២,៥លីត្រ Naturally Aspirated មានកម្លាំង ១៩៩សេះ ដែលម៉ាស៊ីនទាំង ២នេះដំណើរការដោយប្រអប់លេខ Dual-Clutch ៨វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម