SUV កៅអី ៣ជួរ ឆ្នាំ២០២១ ថ្មីរបស់ Hyundai ចេញផ្លូវការនៅប្រទេសថៃ

ក្រុមហ៊ុន Hyundai បានធ្វើការប្រកាសចេញរថយន្ត Hyundai Palisade ឆ្នាំ​២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសថៃ នៅក្នុងកម្មវិធីតាំងពិពណ៌ Bangkok International Motor Show 2021។

រថយន្ត Hyundai Palisade ឆ្នាំ​២០២១ មានប្រវែងសរុប ៤ ៩៨០មីលីម៉ែត្រ, ទទឹងប្រវែង ១ ៩៧៥មីលីម៉ែត្រ, កម្ពស់ ១ ៧៥០មីលីម៉ែត្រ និងប្រវែងពីកង់មុខ ទៅកង់ក្រោយមានប្រវែង ២ ៩០០មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារប្រទេសថៃ វាមានជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទគឺ ៣,៥លីត្រ V6 កម្លាំង ២៧៧សេះ, ៣,៨លីត្រ V6 កម្លាំង ២៩៥សេះ និងម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ Turbocharged កម្លាំង ២០០សេះ។ វាដំណើការដោយ ប្រអប់លេខ ៨វគ្គអូតូ និងជម្រើសប៉ុងមួយ និងប៉ុងពីរ។

រថយន្ត SUV ខ្នាតធំនេះ មានបំពាក់អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto, Bluetooth និងផែនទី, ប្រព័ន្ធសំឡេង Harman Kardon ចំនួន ១២គ្រាប់, កុងទ័រ ៧អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ HUD, អេក្រង់កម្សាន្តកៅអីខាងក្រោយទំហំ ៨អ៊ីញ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ ជាដើម។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់មុខងារ Hyundai Smartsense Safty រួមមាន Blind Spot Collision Avoidance System, Forward Collision Avoidance, ប្រព័ន្ធរក្សាគន្លងផ្លូវ, Lane Following Assist, Rear Cross Traffic Collision Avoidance, Reversing Camera, Trailer Stability Assist, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, Smart Cruise Control with stop and go និង ប្រព័ន្ធជំនួយពេលឡើងចំណោទ ទៀតផង។

សម្រាប់តម្លៃរបស់ រថយន្ត SUV ខ្នាតធំនេះ គឺក្រុមហ៊ុន Hyunda ពុំទាន់មានការប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម