SUV ម៉ូឌែលថ្មីនៃត្រកូល Mazda បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Mazda បានធ្វើការបង្ហាញចេញនូវរថយន្តម៉ូឌែលថ្មី CX-50 ឆ្នាំ២០២៣ ជាផ្លូវការ។ រថយន្តនេះនឹងត្រូវនឹងស្ថិតនៅចំណាត់ថ្នាក់ខាងលើរថយន្ត CX-5 ដោយវានឹងផ្តោតសំខាន់ទៅលើការបើកបរផ្លូវលំបាក។

រថយន្ត Mazda CX-50 ឆ្នាំ២០២៣ នឹងចេញលក់ជាមួយរថយន្ត CX-5 នៅលើទីផ្សារសហរដ្ឋអាមេរិច ដោយពុំមែនដូចពាក្យចចាមរ៉ាមដែលបានលើកឡើងថារថយន្តថ្មីនេះ នឹងចូលជំនួសដំណែងនៃរថយន្ត CX-5 នោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មាននៃតម្លៃ និងលក្ខណៈពិសេសនៃម៉ូឌែលថ្មី ក្រុមហ៊ុនពុំទាន់បានបង្ហាញចេញនៅឡើយ ប៉ុន្តែរថយន្ត SUV នឹងដំណើរការដោយម៉ាស៊ីន ២.៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលបំពាក់មកជាមួយបច្ចេកវិទ្យា i-Activ AWD ផ្គួបជាមួយជម្រើសនៃប្រព័ន្ធបើកបរ Intelligent Srive Select ដែលអោយឈ្មោះថា Mi-Drive។ លើសពីនេះវាក៏ភ្ជាប់មកបន្ថែមជាមួយប្រព័ន្ធគ្រប់គ្រងល្បឿននៅផ្លូវកោង G-Vectoring Control Co, Downhill Assist និង Hill Start Assist ផងដែរ។

ជាមួយការផលិតឡើងដោយផ្តោតសំខាន់ទៅលើការបើកបរផ្លូវលំបាកច្រើន ផ្នែកខាងក្រៅនៃរថយន្តនេះមានការឌីស្សាញបែបអំណាច និងរឹងមាំជាងរថយន្ត CX-5។ រីឯផ្នែកខាងក្នុង យើងឃើញថាមានការរចនាស្រដៀងគ្នានឹងត្រកូល Mazda ដទៃទៀត ប៉ុន្តែមានភាពទំនើបច្រើន ខណៈអេក្រង់កម្សាន្តនៅចំកណ្តាល ត្រូវបានបែងចែកនៅដាច់ដោយលែកជាលក្ខណៈបញ្ឈ រួមជាមួយការប្រើប្រាស់នូវដៃចង្កូតស្បែក​, កុងទ័របង្ហាញប្រភេទឌីជីថល, កៅអីពូក​ស្បែក​ និងដំបូលកញ្ចក់ Panoramic Moonroof ​ផងដែរ។

រថយន្ត CX-50 ឆ្នាំ២០២៣ នឹងត្រូវផលិតឡើងនៅដើមឆ្នាំ២០២២ នៅរោងចក្រ Alabama Plant ដូចគ្នានឹងរថយន្ត Toyota Collora Cross៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម